ព័ត៌មានអន្តរជាតិ

អាមេរិក បានហ្វឹកហ្វឺន ទាហានអ៊ុយក្រែន ក្នុងការបាញ់ពន្លិចនាវាចម្បាំង របស់រុស្ស៊ី

បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ការបណ្តុះបណ្តាល ដល់កងកម្លាំងអ៊ុយក្រែន ដែលគេបានអះអាងថា បានបាញ់ពន្លិចនាវាចម្បាំងរុស្ស៊ីចំនួន ២គ្រឿងកាលពីដើមឆ្នាំនេះ ដែលហាក់ដូចជា បានណែនាំកងទ័ពត្រូវបាន នាំយកទៅកាន់សហរដ្ឋអាមេរិក សម្រាប់ការណែនាំអំពីការប្រើប្រាស់មីស៊ីល Harpoon ដែលផលិតដោយសហរដ្ឋអាមេរិក ដែលពីមុន គឺមន្ទីរបញ្ចកោណបានបដិសេធការអះអាងនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយ Defence News កាលពីថ្ងៃពុធ អនុរដ្ឋមន្រ្តីការពារជាតិអាមេរិក ទទួលបន្ទុក និងនិរន្តរភាពលោក Bill LaPlante បានបញ្ជាក់ពីជំនួយរបស់អាមេរិកដល់ទីក្រុងគៀវ ពេញមួយសង្គ្រាមជាមួយរុស្ស៊ី ដោយពិភាក្សាអំពីប្រតិបត្តិការកាលពីខែមិថុនា ដែលពាក់ព័ន្ធនឹងមីស៊ីលប្រឆាំងនាវាប្រភេទ Harpoon ។

មន្ត្រីរូបនេះមិនបានបញ្ជាក់អំពី នាវារុស្ស៊ីដែលបានអះអាងនោះទេ ទោះបីជាមន្ទីរបញ្ចកោណ ធ្លាប់បានអះអាងថា នាវាផ្គត់ផ្គង់បានលិចដោយសារតែមីស៊ីល Harpoons ក៏ដោយ ចំណែករដ្ឋាភិបាល ទីក្រុងម៉ូស្គូ ក៏មិនបានបញ្ជាក់ពី ការវាយប្រហារនោះដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top