ព័ត៌មានអន្តរជាតិ

ថៃ៖ កិច្ចប្រជុំពិសស, តុលាការធម្មនុញ្ញ គ្មានសេចក្តីសម្រេចណាមួយ ត្រូវបានផ្តល់ឱ្យ លើការកាន់តំណែង របស់ ប្រាយុទ្ធ ចាន់អូចា

បរទេស៖ តុលាការធម្មនុញ្ញប្រទេសថៃ បានឱ្យដឹងថា គ្មានសេចក្តីសម្រេចណាមួយ នឹងត្រូវបានផ្តល់ឱ្យលើការកាន់តំណែង របស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅក្នុងកិច្ចប្រជុំពិសេសមួយ នៅថ្ងៃនេះទេ ខណៈដែលតុលាការបានសន្យាថា នឹងមានការស៊ើបអង្កេត លើការលេចធ្លាយឯកសារសំខាន់ៗ ដែលបង្ហាញដោយ អតីតអ្នកសរសេរធម្មនុញ្ញរបស់ថៃ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងការរៀបចំ កិច្ចប្រជុំពិសេសមួយនៅថ្ងៃនេះ តុលាការមិនមានចេតនាអូសបន្លាយ ឬតាមដានសំណុំរឿងក្តីក្នុងអាណត្តិ នៃការកាន់តំណែងណាមួយឡើយ នេះបើតាមលោក ចៅវ៉ាណា ត្រៃម៉ា អគ្គលេខាធិការនៃការិយាល័យ តុលាការធម្មនុញ្ញ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ។

សន្និសីទសារព័ត៌មាននេះ ទំនងជាត្រូវបានអំពាវនាវ ឱ្យនិយាយត្រង់ចេញនូវការយល់ខុស និងព័ត៌មានមិនពិតទាក់ទងនឹងពេលវេលា នៅពីក្រោយការសម្រេចរបស់តុលាការ ក្នុងសំណុំរឿងដែលរំពឹងទុកយ៉ាងខ្លាំង។ ចៅក្រមកំពុងប្រជុំនៅថ្ងៃនេះ ដើម្បីពិនិត្យមើលព័ត៌មាន និងសេចក្តីថ្លែងការណ៍ ដែលបង្ហាញដោយភាគីផ្សេងៗ៕ ប្រែសម្រួលៈ ណៃ តុលា

To Top