ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន បង្ហាញកញ្ចប់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែន

បរទេស៖ យោងតាមការសេចក្តីប្រកាសជាសាធារណៈ ដោយក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះបានឲ្យដឹងថា គ្រាប់កាំភ្លើងធំរថយន្តយោធា និងមីនតោនជាច្រើនរយគ្រាប់ ដែលស្ថិតនៅក្នុងកញ្ចប់ជំនួយ ជាយោធាថ្មី របស់អាមេរិក សម្រាប់ត្រៀមប្រគល់ ទៅឲ្យប្រទេសអ៊ុយក្រែន ហើយដែលជឿជាក់ថា នឹងអាចមានតម្លៃសរុប ប្រមាណជា៦៧៥លានដុល្លារ។

ប្រភពដដែលបានសរសេរទៀតថា កញ្ចប់យោធាលើកនេះ គឺជាកញ្ចប់យោធា លើកទី២០ ហើយដែលអាមេរិក បានចាប់ផ្តើមផ្តល់ជំនួយ ទៅដល់ប្រទេសអ៊ុយក្រែន គិតចាប់តាំងតែពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២១ មកម្ល៉េះ ពោលគឺមុនពេលជាច្រើនខែ ដែលជម្លោះរវាងអ៊ុយក្រែន និងរុស្សី បានកើតឡើង។

ប៉ង់តាហ្គោនក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលទីក្រុងគៀវនឹងទទួលបានផងដែរ នូវអាវុធទំនើបៗចុងក្រោយដូចជា HIMARS មីស៊ីល HARM និងក៏ដូចជាគ្រាប់កាំភ្លើងធំ ទំហំ១០៥មីលីម៉ែត្រ ចំនួន៣៦០០០គ្រាប់ និងអាវុធ Howitzer ចំនួន៤គ្រឿងផ្សេងទៀត៕ ប្រែសម្រួល៖ស៊ុនលី

To Top