ព័ត៌មានអន្តរជាតិ

លោក Putin និងអគ្គលេខាធិកា អង្គការសហប្រជាជាតិ ពិភាក្សាគ្នាលើបញ្ហាអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនឹងអគ្គលេខាធិកា អង្គការសហប្រជាជាតិ លោក Antonio Guterres ទៅលើប្រធានបទមួយចំនួន ដូចជាសន្តិសុខស្បៀងសកល កិច្ចព្រមព្រៀងធញ្ញជាតិ ព្រមទាំងបញ្ហាជម្លោះនៅអ៊ុយក្រែន។

ក្នុងនោះផងដែរលោក Guterres ក៏បានថ្លែងប្រាប់ទៅកាន់លោក Putin ផងដែរអំពីលទ្ធផល នៃការត្រួតពិនិត្យរបស់យូអិន ក្នុងការរៀបចំការដកទណ្ឌកម្ម ចេញពីការនាំចេញរបស់រុស្សី ជាពិសេសផលិតផលកសិកម្មនិងជីកសិកម្មជាដើម។

លទ្ធផលបានពីកិច្ចប្រជុំលើកនេះ ក៏ត្រូវបានគេដឹងដែរថាភាគីទាំងសងខាង បានឈានទៅដល់ការយល់ព្រមគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធរវាងគ្នាឡើងវិញ ដើម្បីធានាឲ្យបាន នូវបញ្ហាសន្តិសុខស្បៀង របស់សកលជាពិសេស។

ក្រៅពីនោះភាគីទាំងពីរ ក៏បានពិភាក្សាគ្នាទៅលើបញ្ហា នៃរោងចក្រនុយក្លេអ៊ែរ Zaporazhye នៅក្នុងប្រទេសអ៊ុយក្រែន និងកំពុងត្រូវបានកាន់កាប់ ដោយរុស្សីតាំងតែពីខែមិនាមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី

To Top