ព័ត៌មានអន្តរជាតិ

សម្តេចតេជោ មិនអាចជួបពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាបានទេ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា ក្នុងឱកាសទៅចូលរួមថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ(UN)លើកទី៧៧ នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនាប៉ុន្មានថ្ងៃខាងមុខនេះ គឺសម្តេចមិនអាចឆ្លៀតឱកាសជួបប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិក និងកាណាដាបានទេ ។

មូលហេតុសម្តេចប្រកាសមិនអាចជួបបានដោយសារតែពេលវេលានៃដំណើរ នៅទីក្រុងញូយ៉ក មានរយៈពេលខ្លី និងកម្មវិធីច្រើន ។

ក្នុងឱកាសផ្ញើសារជូនជនរួមជាតិនាថ្ងៃ២០ កញ្ញានេះ អំពីដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់ខ្មែរទៅ ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក នាថ្ងៃស្អែក សម្តេចតេជោបញ្ជាក់ថា “ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន” ។

សម្តេចបន្ថែមថា ម្យ៉ាងទៀត ដោយសារសម្តេចក៏ទើបជួបគ្នាពលរដ្ឋខ្មែរម្តងរួចមកហើយ កាលពីខែឧសភា កន្លងទៅនៅទីក្រុងវ៉ាស៊ីនតុន ។ សម្តេចសង្ឃឹមថា ពលរដ្ឋខ្មែរនៅទីនោះ នឹងមានការយោគយល់ ៕

To Top