ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសបារាំង និងរុស្ស៊ីពិភាក្សាគ្នាតាមទូរស័ព្ទ អំពីបញ្ហារោងចក្រនុយក្លេអ៊ែរ Zaporizhzhia

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergei Lavrov បានធ្វើការទូរស័ព្ទ ទៅកាន់ទូរស័ព្ទទៅកាន់ លោករដ្ឋមន្ត្រីការបរទេសបារាំង Catherine Colonna ដើម្បីអាចស្នើសុំឲ្យមាន បទឈប់បាញ់ភ្លាមៗ នៅក្នុងតំបន់ក្បែររោងចក្រនុយក្លេអ៊ែរ Zaporizhzhia ។

លោក Lavrov និង Colonna ក៏បានពិភាក្សាគ្នាអំពី ស្ថានភាពក្នុងប្រទេសអ៊ុយក្រែន ដោយក្នុងនោះជាពិសេស ផ្តោតសំខាន់ទៅលើសារៈសំខាន់ នៃការធានាឲ្យបាននូវសុវត្ថិភាព ចំពោះរោងចក្រនុយក្លេអ៊ែរ Zaporizhzhia
ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាបែបនេះ។

លោក Lavrov បានលើកឡើងថា៖ រដ្ឋាភិបាលក្រុងគៀវ នៅតែបន្តប្រើប្រាស់អាវុធ របស់លោកខាងលិចក្នុងការ វាយប្រហារទៅលើគោលដៅ នៃក្រុមប្រជាពលរដ្ឋស៊ិវិល និងទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសព្រមទាំងរោងចក្រ
នុយក្លេអ៊ែរដ៏ធំមួយនេះផងដែលវាគឺជារឿងដ៏ប្រថុយប្រថានបំផុតចំពោះមុខគ្រោះមហន្តរាយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top