ព័ត៌មានអន្តរជាតិ

ជប៉ុន និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នាស្វែងរកដំណោះស្រាយ បញ្ហាពលកម្មក្នុងសម័យសង្គ្រាម

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នា កាលពីថ្ងៃច័ន្ទថា ប្រទេសទាំងពីរ នឹងបន្តការពិភាក្សាឆ្ពោះទៅរក ដំណោះស្រាយដំបូងនៃ បញ្ហាសំណងពលកម្ម ក្នុងសម័យសង្គ្រាម។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានប្រាប់អ្នកសារព័ត៌មានថា លោក និងសមភាគីកូរ៉េខាងត្បូង លោក Park Jin បានស្វាគមន៍កិច្ចពិភាក្សា កម្រិតការងារលើបញ្ហានេះ នៅពេល ដែលពួកគេបានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ជុំវិញការជួបជុំប្រចាំឆ្នាំរបស់ មហាសន្និបាតអង្គការសហប្រជាជាតិ។

ចំពោះជំនួបកំពូលដែលអាចធ្វើ ទៅបានរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅពេលពួកគេទាំងពីរនៅទីក្រុងញូវយ៉ក លោក Hayashi បានលើកឡើងថា “មិនទាន់មានការសម្រេចចិត្តនៅឡើយទេ” ដោយបញ្ឈប់ការមិនបញ្ជាក់ថា តើបញ្ហាត្រូវបានលើកឡើង ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេ ដែរឬទេ។

ទីក្រុងសេអ៊ូលបានឲ្យដឹងថា មេដឹកនាំទាំងពីរកំពុងរៀបចំ កិច្ចប្រជុំមួយនៅថ្ងៃអង្គារ ឬថ្ងៃពុធនៅក្នុងទីក្រុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស បានធ្វើឡើងខណៈដែលកូរ៉េខាងត្បូង កំពុងរិះរកវិធីដោះស្រាយលើបញ្ហា នៃដីការបស់តុលាការ ដើម្បីទូទាត់ទ្រព្យសម្បត្តិនៅក្នុងប្រទេស ដែលរឹបអូសពីក្រុមហ៊ុនជប៉ុនចំនួនពីរ ដែលត្រូវបានប្តឹងពីបទចោទប្រកាន់ថា បានបង្ខំឱ្យធ្វើការក្នុងអំឡុងការគ្រប់គ្រង អាណានិគមរបស់ជប៉ុនឆ្នាំ១៩១០-១៩៤៥ នៃឧបទ្វីបកូរ៉េ។

ក្រុមហ៊ុនទាំងនោះមិនបានគោរព តាមការបញ្ជាទិញសំណងនោះទេ ខណៈដែលទីក្រុងតូក្យូរក្សាការទាមទារទាំងអស់ ដែលកើតចេញពីការគ្រប់គ្រង អាណានិគមរបស់ខ្លួន រួមទាំងសំណងសម្រាប់ជនជាតិកូរ៉េ ដែលត្រូវបានបង្ខំឱ្យ ធ្វើការត្រូវបានដោះស្រាយ “ទាំងស្រុង និងចុងក្រោយ” ក្រោមកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៦៥។

ស្ថាប័នពិគ្រោះយោបល់សាធារណៈ និងឯកជនត្រូវបានបង្កើតឡើងនៅក្នុងខែកក្កដា ដោយរដ្ឋាភិបាលរបស់លោក Yoon ស្វែងរកការទប់ស្កាត់ការ រំលាយទ្រព្យសម្បត្តិសាជីវកម្មជប៉ុន ក្នុងក្តីសង្ឃឹមថា ដើម្បីជៀសវាងការចុះខ្សោយបន្ថែមទៀត នៅក្នុងទំនាក់ទំនងទ្វេភាគី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top