ព័ត៌មានអន្តរជាតិ

គោល នយោបាយ របស់អាមេរិក លើកោះតៃវ៉ាន់ គឺ ដើម្បីរក្សាស្ថានភាព បច្ចុប្បន្ន

វ៉ាស៊ីនតោន ៖ មន្ត្រីសេតវិមានបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនបានផ្លាស់ប្តូរគោល នយោបាយរបស់ខ្លួនលើកោះតៃវ៉ាន់នោះទេ ដោយថាគោលដៅចម្បង គឺដើម្បីធានាបាននូវស្ថានភាពបច្ចុប្បន្ន និងមិនធ្វើឱ្យស្ថានការណ៍ នៅទីនោះកាន់តែតានតឹងឡើង។

ដោយសង្កត់ធ្ងន់ថា សុន្ទរកថារបស់ប្រធានាធិបតី “និយាយដោយខ្លួនឯង” អ្នកសម្របសម្រួលសេតវិមាន ឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បានប្រាប់ព្រឹត្តិការណ៍ Think Tank ក្នុងទីក្រុងញូវយ៉កថា “ខ្ញុំគិតថា គោលនយោបាយរបស់យើង មានភាពស៊ីសង្វាក់គ្នា និងមិនផ្លាស់ប្តូរ ហើយនឹងបន្ត”។

ក្នុងអំឡុងពេលបទសម្ភាសន៍ តាមទូរទស្សន៍ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក បៃដិន បានលើកឡើងថា “បាទ” នៅពេលសួរថា តើកងទ័ពអាមេរិក នឹងការពារកោះតៃវ៉ាន់ ប្រសិនបើកោះនេះត្រូវបានឈ្លានពាន ដោយប្រទេសចិន ការឆ្លើយតបយ៉ាងច្បាស់លាស់បំផុតរបស់លោក មិនទាន់មានចំពោះបញ្ហាថាតើសហរដ្ឋអាមេរិកនឹងមកជួយកោះនេះ នៅក្នុងព្រឹត្តិការណ៍នោះទេ បើមានការវាយប្រហាររបស់ចិន។

ការកត់សម្គាល់នេះ ត្រូវបានគេមើលឃើញថា ជាគម្លាតពីគោលនយោបាយ ដ៏យូរអង្វែង របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរក្សា “ភាពមិនច្បាស់លាស់ ជាយុទ្ធសាស្ត្រ” ទាក់ទងនឹងការប្រើប្រាស់កម្លាំងយោធា ក្នុងការឆ្លើយតបទៅ នឹងការវាយប្រហាររបស់ចិន លើទីក្រុងតៃប៉ិ។

វាជាលើកទី៤ ហើយ ដែលលោក បៃដិន បានបង្ហាញក្នុងនាមជាប្រធានាធិបតីថា សហរដ្ឋអាមេរិក ត្រូវបានដោះស្រាយ ដើម្បីការពារកោះតៃវ៉ាន់ ក្នុងគ្រាអាសន្ន។ រាល់ដង មន្ត្រីសេតវិមានបានឲ្យដឹងថា មិនមានការផ្លាស់ប្តូរនៅក្នុងគោល នយោបាយ របស់សហរដ្ឋអាមេរិកនោះទេ។

លោក Campbell ដែលបង្ហាញខ្លួនតាមអ៊ីនធឺណិត សម្រាប់ព្រឹត្តិការណ៍ ដែលរៀបចំឡើងដោយ Carnegie Endowment for International Peace បានលើកឡើងថា ” គោលដៅចម្បង” នៃគោលនយោបាយ របស់សហរដ្ឋអាមេរិក ស្តីពីតៃវ៉ាន់គឺ “ការថែរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំង ច្រកសមុទ្រតៃវ៉ាន់” និង “ដើម្បីធានា និងស្ថេរភាព នៃស្ថានភាពបច្ចុប្បន្ន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top