ព័ត៌មានអន្តរជាតិ

តំណាង ប្រទេសចិន ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយអំពាវនាវ ឱ្យជំរុញគំនិតផ្ដួចផ្ដើម អភិវឌ្ឍន៍សកល និងសម្រេចបាននូវការ ដែលមនុស្សគ្រប់រូប សុទ្ធតែទទួល បានសិទ្ធិមនុស្ស

លោកChen Xu តំណាងអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំទីស្នាក់ការ អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀត ក្នុងប្រទេសស្វ៊ីសបានអញ្ជើញ ចូលរួមការជជែកដេញដោលជាទូទៅលើបញ្ហាសិទ្ធិមនុស្ស បូករួមទាំងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងសិទ្ធិអភិវឌ្ឍន៍ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលើកទី ៥១ កាលពីថ្ងៃទី ២១ ខែកញ្ញា ។ លោកបានថ្លែងសុន្ទរកថា អំពាវនាវឱ្យសហគមន៍អន្តរជាតិ ជំរុញយ៉ាងប្រាកដប្រជា នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកល ធានាឱ្យប្រជាជន ទទួលបានសិទ្ធិមនុស្សយ៉ាង ទូលំទូលាយ ពេញលេញ ពិតប្រាកដ ជាក់លាក់ និងមានប្រសិទ្ធភាព ស្របតាមផ្លូវច្បាប់ ដើម្បីស្តារឡើងវិញ នូវកិច្ចសហប្រតិបត្តិការសកល ស្តីពីការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និងរួមគ្នាកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ ។

លោក Chen Xu បានសង្កត់ធ្ងន់ទៀតថា ការអភិវឌ្ឍគឺជាមូលដ្ឋានគ្រឹះនៃការទទួលបានសិទ្ធិមនុស្ស ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលលើកឡើង ដោយប្រធានរដ្ឋចិនលោក Xi Jinping គឺជាផលិតផលសាធារណៈមួយទៀត ដែលប្រទេសចិនបានរួមចំណែក ក្នុងការជំរុញ បុព្វហេតុសិទ្ធិមនុស្សអន្តរជាតិ ។ សហគមន៍អន្តរជាតិបានឆ្លើយតបយ៉ាងសកម្ម ហើយប្រទេសជាង ១០០ បានបង្ហាញពីការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមនេះ។ ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសនានាដើម្បីតម្កល់ការអភិវឌ្ឍជាកិច្ចការអាទិភាព និងជំរុញយ៉ាងប្រាកដ ប្រជានូវការអនុវត្តគំនិតផ្តួចផ្តើមនេះ ៕

To Top