ព័ត៌មានអន្តរជាតិ

“មនុស្សល្អរបស់ចិន” ពីររូបដែលទទួលសំបុត្រតប ពីលោក Xi Jinping ៖ ក្លាយជាអ្នកស្ម័គ្រចិត្តក្នុងតំបន់ ធ្វើឱ្យពួកយើងយល់ដឹង ឱ្យបានកាន់តែច្រើនពីការលះបង់ និងមានទំនួលខុសត្រូវ កាន់តែច្រើន

លោក Li Peisheng ជាកម្មករទម្លាក់ខ្សែពួរ រើសសំរាមមួយរូបនៅតំបន់រមណីយដ្ឋានទេសចរណ៍ភ្នំ Huangshan ខេត្តAnhui ។ ជារៀងរាល់ថ្ងៃ មិនទាន់មានភ្ញៀវឡើងភ្នំផង លោកបានចាប់ផ្តើមដើររើសសំរាម តាមចំណោទភ្នំ ឬជួយរើសអីវ៉ាន់ដែលគេជ្រុះបាត់ ជូនភ្ញៀវទេសចរវិញ។

រយៈពេល ២៥ឆ្នាំកន្លងមក ខ្សែពួរដែលលោកបានទម្លាក់ ដើម្បីឡើងចុះចំណោទភ្នំ សុរបមានប្រវែង១៨០០ គីឡូម៉ែត្រហើយ ស្មើនឹងឡើងភ្នំអេវើរេស ចំនួន ២៥ លើក។  កាលពីឆ្នាំ ២០១០  រហូតដល់សព្វថ្ងៃ លោក Hu Xiaochun ជាអ្នកអភិរក្សដើមស្រល់ទទួលភ្ញៀវជំនាន់ទី ១៩។  ពេញមួយឆ្នាំលោកស្នាក់លើកំពូលភ្នំ រយៈពេលជាង ៣០០ ថ្ងៃ លោកត្រូវចេញទៅយាមល្បាត ជារៀងរាល់២ម៉ោងម្តង  លោកនៅក្បែរដើមស្រល់ទទួលភ្ញៀវទាំងយប់ទាំងថ្ងៃ អភិរក្សដើមឈើពិសេសនេះដូចថែរក្សាកែវភ្នែករបស់ខ្លួន។

លោក Li Peisheng  និង លោក Hu Xiaochun ដែលត្រូវដាក់កិត្តិនាមថា “មនុស្សល្អរបស់ចិន” គឺជាតំណាងនៃ” អ្នកស្ម័គ្រចិត្តក្នុងតំបន់”។ នៅប្រទេសចិនមាន “មនុស្សល្អរបស់ចិន”ជាច្រើនដូចលោកទាំងពីរនាក់ រួមចំណែកដោយស្ងាត់ៗក្នុងកន្លែងការងារធម្មតា ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ។

““ការដែលអ្នកទាំងពីររូប បោសសម្អាតបរិស្ថាន លើចំណោទភ្នំ ថែទាំដើមស្រល់ទទួលភ្ញៀវ អាយុកាលមួយពាន់ឆ្នាំ អភិរក្សភ្នំHuangshan ដ៏ស្រស់ស្អាត គឺបានបង្ហាញដោយពេញលេញនូវស្មារតី ស្រឡាញ់ការងារនិងលះបង់អ្វីៗ ដើម្បីការងារ។” ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២២   លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតប សំបុត្រទៅកាន់លោក Li Peisheng  និងលោក Hu Xiaochun ដោយលើកទឹកចិត្តឱ្យពួកគេបន្តដើរតួនាទីជាគំរូ ផ្សព្វផ្សាយយ៉ាងសកម្ម នូវសេចក្តីពិត ភាពល្អ និងភាពស្រស់ស្អាត បង្ហាញថាមពលវិជ្ជមាន និងលើកទឹកចិត្តមនុស្ស នៅជុំវិញផ្សប្រព្រឹត្តិពើល្អ។

បន្ទាប់ពីទទួលសំបុត្រតបពីលោក Xi Jinjping លោក Li Peisheng និងលោក Hu Xiaochun រំភើបយ៉ាងខ្លាំង ដោយនិយាយថា៖ នឹកមិនដល់ថាប្រធានរដ្ឋ បានឆ្លើយតបសំបុត្ររបស់ពួកយើង។ ការលើកទឹកចិត្តដ៏ធំសម្បើមមួយនេះ មិនត្រឹមតែផ្តល់ ដល់ពួកយើងប៉ុណ្ណោះទេ ថែមទាំងផ្តល់ដល់”មនុស្សល្អរបស់ចិន”ទាំងអស់ទៀតផង។”

លោក Li Peisheng ត្រូវបានប្រគល់កិត្តិនាមជា “មនុស្សល្អរបស់ចិន”កាលពីឆ្នាំ ២០១២ ឯលោក Hu Xiaochun ទទួលកិត្តិនាមជា “មនុស្សល្អរបស់ចិន”កាលពីឆ្នាំ ២០២១។ ខណៈពេលបំពេញការងាររបស់ខ្លួន ឱ្យបានល្អ លោកទាំងពីរនាក់ក៏បានចូលរួមយ៉ាងសកម្ម ទៅក្នុងការងារជា”អ្នកស្ម័គ្រចិត្តក្នុងតំបន់” ដើម្បីរួមចំណែកកម្លាំងកាន់តែច្រើន ដល់ការកសាងរមណីយដ្ឋានសុវត្ថិភាព។

ក្នុងរយៈពេល ៣ ឆ្នាំមក លោក Li Peisheng បានរើសបានទូរស័ព្ទ កាបូបស្ពាយ និងរបស់របរសំខាន់ៗ ដែលធ្លាក់ទៅខាងក្រោមចំណោទភ្នំជាង ៥០ លើក ជួយប៉ុស្តិ៍ប៉ូលិសធ្វើការជួយសង្គ្រោះបន្ទាន់ ៦ លើក។ លោក Hu Xiaochun បានជួយប៉ូលិស ដោះស្រាយជម្លោះ រវាងភ្ញៀវទេសចរជាង ១០០ លើក ជួយប៉ុស្តិ៍ប៉ូលិសធ្វើការសង្គ្រោះបន្ទាន់ ៩ លើក ជួយភ្ញៀវទេសចររកឃើញ របស់របរដែលបាត់ជាង ១០០ លើក។

 លោក Li Peisheng និយាយថា៖ ក្រោយពីក្លាយជាអ្នកស្ម័គ្រចិត្ត ជួយប៉ុស្តិ៍ប៉ូលិស ធ្វើការយាមល្បាតសន្តិសុខសាធារណៈ សង្គ្រោះបន្ទាន់ និងផ្សះផ្សាជម្លោះ បានធ្វើឱ្យខ្ញុំកាន់តែយល់ដឹងពីការលះបង់ មានការទទួលខុសត្រូវកាន់តែច្រើន ក៏ធ្វើឱ្យជីវិតរបស់ខ្ញុំ កាន់តែមានអត្ថន័យដែរ។”

“លើកទឹកចិត្តឱ្យមនុស្សនៅជុំវិញខ្លួន ប្រព្រឹត្តអំពើល្អ និងមានភាពវិជ្ជមាន លើកតម្កើងគុណតម្លៃស្នូលសង្គមនិយម ខិតខំធ្វើជាពលរដ្ឋល្អ បុគ្គលិកល្អ និងសមាជិកគ្រួសារល្អ ដើម្បីរួមចំណែកកម្លាំងកាយនិងកម្លាំងចិត្ត ដល់ការសម្រេចបាននូវការងើបឡើងវិញ ដ៏មហិមារបស់ប្រជាជាតិចិន។ ” លោកXi Jinping បានថ្លែងបែបនេះ ក្នុងលិខិតតបទៅកាន់លោក Li Peisheng  និង លោក Hu Xiaochun ។

លិខិតតបរបស់លោក Xi Jinping មិនត្រឹមតែបានលើកទឹកចិត្តដល់លោក Li Peisheng  និងលោក Hu Xiaochun ប៉ុណ្ណោះទេ ថែមទាំងក៏បានលើកទឹកចិត្តដល់មនុស្សម្នាដែលលះបង់ ដោយស្ងាត់ៗនៅកន្លែងការងារ ដ៏សាមញ្ញាៗកាន់តែច្រើន ចូលរួមយ៉ាងសកម្ម ទៅក្នុងការកសាងប្រទេសចិនដ៏មានសុវត្ថិភាព ដែលមានកម្រិតកាន់តែខ្ពស់ផងដែរ៕

To Top