ព័ត៌មានអន្តរជាតិ

ប្រទេសប៉ាគីស្ថាន​ តំណាងឱ្យប្រទេស ជិត ៧០ ថ្លែងសុន្ទរកថា រួមក្នុងសន្និសីទ នៃក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

នៅថ្ងៃទី ២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសប៉ាគីស្ថាន តំណាង ឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថា រួមដោយបានលើកឡើងថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាព ទឹកដីរបស់បណ្តាប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសមានអធិបតេយ្យភាព ជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។ កិច្ចការហុងកុង ស៊ីនជាំង និងស៊ីចាំង ជាកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសចិន ។ ពួកយើងប្រឆាំង នឹងការធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ក្លាយទៅជាបញ្ហានយោបាយ និងការអនុវត្ត ស្តង់ដារពីរ ក៏ដូចជាប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ដោយយកបញ្ហា សិទ្ធិមនុស្សធ្វើជាលេស ។

ក្រៅពីនេះ ក៏មានប្រទេសជាង ២០ ផ្សេងទៀតបានថ្លែងសុន្ទរកថា ដោយឡែកពីគ្នា ដើម្បីសម្តែងការគាំទ្រ ចំពោះប្រទេសចិន ពោលគឺ មានប្រទេសសរុបជិត ១០០ បានសម្តែងការយោគយល់ និងគាំទ្រចំពោះគោលជំហរដ៏ត្រឹមត្រូវ របស់ប្រទេសចិន តាមរយៈវិធីខុសៗគ្នា ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top