ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងបន្តប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ខណៈកំពុងរង វិបតិ្តថាមពលធ្ងន់ធ្ងរបែបនេះ

បរទេស៖យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់ប្រទេសអាល្លឺម៉ង់ Robert Habeck កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ ទំនងជានឹងបង្ខំចិត្តក្នុងការបន្តការប្រើប្រាស់ ថាមពលដើរដោយនុយក្លេអ៊ែរ នៅរោងចក្រទាំង៣របស់ខ្លួនដដែល ក្នុងពេលដែលវិបត្តិថាមពល នៅតែកើតមានឡើងបែបនេះ។

ថ្លែងទៅកាន់សិន្នសិទកាសែតមួយ ស្តីអំពីបញ្ហាវិបត្តិបម្រែបម្រួលអាកាសធាតុនោះ លោករដ្ឋមន្ត្រី បាននិយាយបែបនេះថា៖ ពួកយើងកំពុងស្ថិតនៅក្នុងស្ថានភាព ដែលភាពស្មុគ្រស្មាញ ហើយវាក្លាយទៅជារឿងចាំបាច់ ដែលអាល្លឺម៉ង់ត្រូវតែប្រើប្រាស់ រោងចក្រផលិតថាមពលដោយនុយក្លេអ៊ែរ ដែលយើងមាន។

គួរឲ្យដឹងដែរថា គិតត្រឹមខែធ្នូឆ្នាំ២០២១កន្លងមក អាល្លឺម៉ង់ បានបិទរោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ អស់ជាងពាក់កណ្តាលមកហើយ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ងាកទៅលើរកថាមពលប្រកបដោយនិរន្តភាព និងដើម្បីជៀសផុតពីគ្រោះមហន្តរាយ ដែលអាចបណ្តាលឲ្យកើតមាន ដូចជាព្រឹត្តិការណ៍ផ្ទុះរោងចក្រ នៅ Fukushima ប្រទេសជប៉ុនកាលពីឆ្នាំ២០១១៕ ប្រែសម្រួល៖ស៊ុនលី

To Top