ព័ត៌មានអន្តរជាតិ

លោក Putin លើកឡើងអំពីកិច្ចការអទិភាព សម្រាប់តំបន់ដែលត្រូវបោះឆ្នោតប្រជាមតិ

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះបានថ្លែងថា ការជួយសង្គ្រោះជីវិតមនុស្សដែលរស់នៅក្នុងតំបន់ជួរមុខ គឺជាកិច្ចការងារដ៏ចាំបាច់បំផុតរបស់ប្រទេសរុស្សី ជាពិសេសនៅពេលដែល មានព្រឹត្តិការណ៍នៃការបោះឆ្នោតធ្វើប្រជាមតិ ដែលកំពុងបន្តកើតមាន នៅក្នុងតំបន់ជាច្រើនដូចជា Donetsk និង Lugansk នោះ។

លោក Putinបានថ្លែងបែបនេះថា៖ ក្នុងវេលានៃការធ្វើប្រតិបត្តិការយោធាពិសេស និងការធ្វើប្រជាមតិ នៅក្នុងតំបន់ទាំងនោះបញ្ហាសុវត្ថិភាពគឺជា ការងារអទិភាពសម្រាប់ កងកម្លាំងប្រទេសរុស្សី និងក៏ជាការងាររបស់យើងទាំងអស់គ្នា នៅក្នុងសង្គមជាតិនៃ ប្រទេសរុស្សីទាំងមូលផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ការបោះឆ្នោតធ្វើប្រជាមតិ កំពុងតែត្រូវបានដំណើរការឡើងនៅក្នុងតំបន់ Donetsk, Lugansk, Zaporozhye និង Kherson ផងដែរចាប់តាំងតែពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះហើយ ការបោះឆ្នោតមានលក្ខណៈស្រដៀងគ្នា ទៅនឹងការបោះឆ្នោតដែលធ្លាប់បាន ប្រព្រឹត្តទៅនៅក្នុងតំបន់ Crimea កាលពីឆ្នាំ២០១៤ដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023