ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ត្រៀមបញ្ចូលទឹកដីអ៊ុយក្រែន ក្រោយបោះឆ្នោតចប់ ក្នុងតំបន់គាំទ្រ ដោយក្រុងម៉ូស្គូ

អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធក្រុងម៉ូស្គូ បានត្រៀមលក្ខណៈ ដើម្បីបញ្ចូលទឹកដីអ៊ុយក្រែន ដោយបញ្ចេញនូវអ្វីដែលហៅថា ចំនួនសន្លឹកឆ្នោត ដែលបង្ហាញពីការគាំទ្រ នៅក្នុងខេត្តកាន់កាប់ដោយផ្នែកចំនួន៤ ដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ី បន្ទាប់ពីអ្វីដែលទីក្រុង គៀវ និង លោកខាងលិចបានបរិហារថា ជាការបោះឆ្នោតប្រជាមតិខុសច្បាប់ ដែលបានធ្វើឡើងដោយ ប្រើប្រាស់គ្រាប់កាំភ្លើង ។

នៅលើទីលានក្រហមនៃទីក្រុងម៉ូស្គូ ក្រុមជំនុំដែលមានអេក្រង់វីដេអូយក្ស ត្រូវបានបង្កើតឡើង ដោយមានផ្ទាំងប៉ាណូប្រកាសថា “តំបន់ Donetsk, Luhansk, Zaporizhzhia, Kherson ជារបស់រុស្ស៊ី “ ។

ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន អាចប្រកាសការបញ្ចូល ឧបសម្ព័ន្ធនៅក្នុងសុន្ទរកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ ត្រឹមតែជាង១សប្តាហ៍ប៉ុណ្ណោះ ចាប់តាំងពីលោកបានអនុម័ត ការបោះឆ្នោតប្រជាមតិ ដោយបានបញ្ជាឱ្យមានការចល័តយោធានៅផ្ទះ និងបានគំរាមការពារប្រទេសរុស្ស៊ី ជាមួយនឹងអាវុធនុយក្លេអ៊ែរ ប្រសិនបើចាំបាច់នោះ ។

រដ្ឋបាលដែលបានលើកបន្តុប ដោយរុស្ស៊ី នៃខេត្តចំនួន៤របស់អ៊ុយក្រែនកាលពីថ្ងៃពុធ បានស្នើសុំជាផ្លូវការឱ្យលោកពូទីន បញ្ចូលពួកគេទៅក្នុងប្រទេសរុស្ស៊ី ដែលមន្ត្រីរុស្ស៊ីបានស្នើថា ជាទម្រង់បែបបទមួយ ។

លោក Dmitry Medvedev អតីតប្រធានាធិបតី ដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី បានលើកឡើងនៅលើបណ្តាញ Telegram ថា “លទ្ធផលគឺច្បាស់ហើយ ។ សូមស្វាគមន៍មកកាន់ប្រទេសរុស្សី!” ។

អាជ្ញាធរគាំទ្រដោយរុស្ស៊ី បានអះអាងថា បានធ្វើប្រជាមតិរយៈពេល៥ថ្ងៃនៅផ្នែកខ្លះនៃភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដែលមានប្រហែល១៥ភាគរយ នៃទឹកដីរបស់ប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top