ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ប្រកាសដាក់បញ្ចូលតំបន់ចំនួន៤ ដណ្តើមពីអ៊ុយក្រែន មកជាទឹកដីរបស់រុស្ស៊ី

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា លោកប្រធានាធិបតី ពូទីន កំពុងថ្លែងជាផ្នែកមួយនៃ ពិធីចុះហត្ថលេខាដ៏ធំមួយ នៅទីក្រុងម៉ូស្គូដើម្បីបញ្ចូលតំបន់ចំនួន ៤បន្ថែមទៀត នៃអ៊ុយក្រែនដោយខុសច្បាប់ ។

គាត់បានអះអាងថា ប្រជាជនដែលរស់នៅទីនោះ បានជ្រើសរើសរបស់ពួកគេ ប៉ុន្តែការធ្វើប្រជាមតិត្រូវបាន ថ្កោលទោសថា ជាការបោកប្រាស់ទៅវិញ ។

គួរបញ្ជាក់ថា ទឹកដីដែលត្រូវបានរឹបអូស គឺស្ថិតនៅក្នុងតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី ។

ដំណើរការផ្លូវការដើម្បីបញ្ចូល តំបន់ទាំងនោះទៅក្នុងសហព័ន្ធរុស្ស៊ី នឹងធ្វើឡើងក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខនេះ ។

ករណីនេះបានបន្លឺឡើងចំពោះ ការបញ្ចូលឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤ របស់រុស្ស៊ី ដែលបានធ្វើតាមការធ្វើប្រជាមតិ ដែលមិនគួរឱ្យជឿផងដែរ ។

នៅមុននេះ ជនស៊ីវិលជាច្រើនត្រូវ បានគេរាយការណ៍ថា ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការវាយប្រហារ របស់រុស្ស៊ីលើក្បួនរថយន្តស៊ីវិលនៅ Zaporizhzhia ។

រណ្ដៅដ៏ធំមួយនៅជាប់នឹងយានជំនិះ មួយជួរក្នុងទីក្រុង បានផ្តល់ជាសក្ខីកម្មអំពីអំពើហិង្សា នៃការវាយប្រហារនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top