ព័ត៌មានអន្តរជាតិ

លោក Putin អំពាវនាវឲ្យអ៊ុយក្រែន ត្រឡប់មកតុចរចាវិញ

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបញ្ជាក់ហើយថារដ្ឋាភិបាល
ទីក្រុងមូស្គូគឺបានត្រៀមខ្លួនរួចរាល់ ហើយដើម្បីធ្វើការចរចាជាមួយ នឹងរដ្ឋាភិបាលទីក្រុងគៀវ។

ការប្រកាសនេះធ្វើឡើង នៅអំឡុងពេលដែលលោក Putin បានចុះហត្ថលេខាក្នុងការ ដាក់បញ្ចូលតំបន់ចំនួន៤ ដែលជាអតីត
ទឹកដីរបស់អ៊ុយក្រែនដែលមានដូចជា Lugansk, Donetsk, Zaporozhye និង Kherson ទៅជារដ្ឋឯករាជ្យ
បែកចេញពីអ៊ុយក្រែន។

តាមរយៈការចេញផ្សាយរបស់ rt.com លោក Putin បានថ្លែងបែបនេះថា៖ ពួកយើងស្នើឲ្យរដ្ឋាភិបាល ក្រុងគៀវគួរតែបញ្ចប់
សង្គ្រាមដែលបានចាប់ផ្តើមតាំងតែពីឆ្នាំ២០១៤ និងសកម្មភាពនានាដើម្បីត្រឡប់មក តុចរចាវិញហើយទោះជា យ៉ាងរុស្សីនឹងមិនក្បត់តំបន់ទាំងឡាយណា ដែលមានបំណង ចង់ក្លាយមកជាផ្នែករបស់ ប្រទេសរុស្សីនោះដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top