ព័ត៌មានអន្តរជាតិ

ជំនន់ទឹកភ្លៀង នៅប៉ាគីស្ថាន អ្នកស្លាប់កើនដល់ ជិត១៧០០នាក់

បរទេស៖ យោងតាមការបង្ហាញតួលេខ ដោយអជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ របស់ប៉ាគីស្ថាន NDMA កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា ចំនួននៃអ្នកបាត់បង់ជីវិត ដោយសារជំនន់ទឹកភ្លៀង ដែលបានកើតឡើងតាំងតែ ពីពាក់កណ្តាលខែមិថុនានោះ មានការកើនឡើងទៅដល់ ១៦៩៥នាក់មកហើយ។

NDMA បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លាប់ មានកុមារ៦៣០នាក់ និងស្ត្រី៣៤០នាក់ និងជាអ្នករស់នៅតាមតំបន់ដាច់ពីគ្នា នៅស្ទើរទូទាំងប្រទេស ខណៈដែលខេត្ត Sindh រងគ្រោះខ្លាំងជាងគេបំផុត មានចំនួននៃអ្នកស្លាប់ដល់ទៅ៧៥៩នាក់។

លើសពីនេះទឺកជំនន់បានបំផ្លិចបំផ្លាញផ្ទះ ចំនួនជាង២លានខ្នង និងបំផ្លាញសត្វចិញ្ចឹមជាង ១លានក្បាលផ្សេងទៀត ហើយមនុស្សដែលទទួលរង ផលប៉ះពាល់សរុប មានទៅដល់៣៣លាននាក់ ដែលរស់នៅតាមស្រុកសរុប ចំនួន៨៤ ខណៈដែលស្ពាន ចំនួន៤៤០កន្លែង ត្រូវខូចខាតទាំងស្រុង និងក៏ដូចជាកំណាត់ផ្លូវសរុប ជាង១,៣ម៉ឺនគីឡូម៉ែត្រផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top