ព័ត៌មានអន្តរជាតិ

មូស្គូ៖ បំពង់បង្ហូរប្រេង Nord Stream អាចជួសជុលឡើងវិញបាន

បរទេស៖ យោងតាមការអះអាង ដោយលោកឧបនាយករដ្ឋមន្ត្រីរុស្សី Aleksandr Novak កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរុស្សី មានសមត្ថភាព ក្នុងការជួសជុលបំពង់បង្ហូរប្រេង Nord Stream 1 និង Nord Stream 2 ដែលបានរងការខូចខាត តាំងតែពីដើមសប្តាហ៍កន្លងមកនោះបាន។

ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Russia 1 TV លោក Novak បានបន្តទៀតថា៖ យើងមានបច្ចេកទេសមួយចំនួន ដើម្បីអាចជួសជុល ហេដ្ឋារចនាសម្ព័ន្ធមួយនេះឡើងវិញ ប៉ុន្តែជាក់ស្តែងវាទាមទារពេលវេលា និងថវិកាច្រើនហើយខ្ញុំជឿជាក់ថា ដំណោះស្រាយសមរម្យមួយ យើងនឹងអាចរកបាន។

គួរឲ្យដឹងដែរថា កាលពីថ្ងៃចន្ទកន្លងមកអជ្ញាធរ នៃប្រទេសដាណឺម៉ាក បានធ្វើការរាយការណ៍ថា មានការបែកធ្លាយនូវបំពង់បង្ហូរប្រេង Nord Stream 1 និង Nord Stream 2 ប៉ុន្តែរហូតដល់ថ្ងៃសៅរ៍ទើបដាណាម៉ាក បានមើលឃើញថាហ្គាស ឈប់លេចទាំងនៅ Nord Stream 1 និង Nord Stream 2។

ហេតុការណ៍នេះត្រូវបានរុស្សីហៅថា ជាសកម្មភាពវាយប្រហារដោយភេវរកម្ម ខណៈដែលមូលហេតុពិតប្រាកដ មិនទាន់អាចបញ្ចាក់បានតែរដ្ឋាភិបាលមូស្គូ បានចោទប្រកាន់ថាអាមេរិក គឺជាអ្នកនៅពីក្រោយផែនការនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top