ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ឧបាយកល ស្តីពីការធ្វើឱ្យ កិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹក នុយគ្លេអ៊ែរ រវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី មានភាពស្របច្បាប់ គឺមុខជានឹងទទួលបរាជ័យជាមិនខាន

ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ ខែកញ្ញា មហាសន្និបាតលើកទី៦៦ នៃអង្គការថាមពលបរមាណូអន្តរជាតិ បានបើកធ្វើនៅក្រុងវីយ៉េន ។ បន្ទាប់ពីបញ្ចប់មហាសន្និបាតលើកនេះ តំណាងភាគីចិន បានលើកឡើងថា គម្រោងវិសោធនកម្ម របស់ប្រទេសទាំងបី អាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលប៉ុនប៉ងធ្វើឱ្យកិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកនុយគ្លេអ៊ែររបស់ពួកគេ មានភាពស្របច្បាប់ ត្រូវច្រានចោលទាំងស្រុង ។ នេះគឺក្រុមតូច AUKUS នេះបង្ខំឱ្យទទួលការអនុម័ត តែទទួលបរាជ័យម្តងទៀត បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា នៃអង្គការនេះ កាលពីខែកញ្ញាឆ្នាំនេះ ។

ចាប់ពីខែកញ្ញាឆ្នាំមុនឡើងទៅ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ប្រកាសរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកនុយគ្លេអ៊ែរ រឿងនេះបាននាំឱ្យទូទាំងពិភពលោក រសើបយ៉ាងខ្លាំង ។ ប៉ុន្តែមិនថា ប្រទេសទាំងបីនេះ ប្រើប្រាស់មធ្យោបាយ ឬកលល្បិចអ្វីក៏ដោយ ក៏សុទ្ធតែមិនអាចចៀសវាង ទទួលបរាជ័យដែរ ពីព្រោះទង្វើរបស់ពួកគេ គឺល្មើសនឹងហេតុផល ល្មើសនឹងច្បាប់ បង្ករឿងហេតុចំពោះក្រឹត្យក្រម ហើយមិនអាចទទួលការគាំទ្រ ពីប្រជាជននោះទេ ។

មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច តែងតែនិយាយជាប់មាត់ថា “ត្រូវឈរលើសណ្តាប់ធ្នាប់អន្តរជាតិ” ប៉ុន្តែទង្វើរបស់ពួកគេវិញ គឺផ្ទុយនឹងពាក្យសម្តីរបស់ខ្លួន ។ ដូចកិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកនុយគ្លេអ៊ែរ រវាងប្រទេសទាំងបីអាមេរិក អង់គ្លេស និងអូស្ត្រាលី គឺល្មើសនឹងសន្ធិសញ្ញាអន្តរជាតិ ចំនួនបី គឺ 《សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយ អាវុធនុយគ្លេអ៊ែរ》 (NPT) 《អនុសញ្ញានៃអង្គការថាមពល បរមាណូអន្តរជាតិ》 និង 《សន្ធិសញ្ញាស្តីពីតំបន់គ្មាននុយគ្លេអ៊ែរ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង》 ។ លុះត្រាតែអនុវត្តកិច្ចសហប្រតិបតិ្តការនេះ មុខជានឹងនាំមកនូវបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដល់សន្តិសុខនុយគ្លេអ៊ែរ និងការការពារនុយគ្លេអ៊ែរ ក្នុងតំបន់ជាមិនខាន ។

ក្នុងមហាសន្និបាតលើកទី៦៦ នៃអង្គការថាមពលបរមាណូអន្តរជាតិ ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ ពិតមែនតែប្រទេសទាំងបីនោះ បង្ខំជំរុញឱ្យដាក់បញ្ចូលគម្រោងវិសោធនកម្ម ក្នុងសេចក្តីសម្រេចចិត្តពាក់ព័ន្ធ ដើម្បី“លាងសម្អាត” កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹក នុយគ្លេអ៊ែរក៏ដោយ ក៏ប៉ុន្តែក្រោមការទប់ស្កាត់ របស់ភាគីចិន និងរដ្ឋសមាជិកផ្សេងទៀត គម្រោងវិសោធនកម្មរបស់ប្រទេសទាំងបីនេះ ត្រូវច្រានចោលទាំងស្រុង ។

មនុស្សជាតិជាសហគមន៍រួមសន្តិសុខ ដែលមិនអាចបំបែកបាន ។ ការបង្កើតពិភពលោកគ្មានអាវុធនុយគ្លេអ៊ែរ និងរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាព ជាគោលបំណងរួមរបស់បណ្តាប្រទេសនានា ។ នេះជាមូលហេតុពីឫសគល់ ដែលក្រុមតូចរបស់អាមេរិក អង់គ្លេសនិងអូស្ត្រាលី ទទួលបរាជ័យម្តងហើយម្តងទៀត ។ ក្នុងនាមជាប្រទេស ដែលមានអាវុធនុយគ្លេអ៊ែរធំបំផុត លើទូទាំងពិភពលោក សហរដ្ឋអាមេរិក ទទូចធ្វើ “ការប្រកួតប្រជែងយុទ្ធសាស្ត្រ រវាងប្រទេសមហាអំណាច” ពោលគឺប៉ុនប៉ងចម្លង “ការចែករំលែកនុយគ្លេអ៊ែរ” នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ពីអូស្ត្រាលី ដល់ជប៉ុន ផលវិបាករីករាលដាល ទៅខាងក្រៅរបស់ក្រុម AUKUS បាននិងកំពុងបណ្តាលឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទាំងមូល មានព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ។
បច្ចុប្បន្ននេះ អង្គការថាមពលបរមាណូអន្តរជាតិ បានចាប់ផ្តើមធ្វើដំណើរការពិនិត្យពិភាក្សា ក្នុងអន្តររដ្ឋាភិបាល ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកនុយគ្លេអ៊ែរ របស់ប្រទេសទាំងបីអាមេរិក អង់គ្លេសនិងអូស្ត្រាលី ។
នេះជាមធ្យោបាយដ៏ត្រឹមត្រូវ សម្រាប់ដោះស្រាយបញ្ហា ។ ប្រទេសទាំងបីប៉ុនប៉ងបម្រះខ្លួន ចេញពីដំណើរការនេះនិងបង្ខំឱ្យទទួលបាន ការអនុម័តគឺមិនអាចទៅរួចទេ ។ ពួកគេគួរតែវិលត្រឡប់មកផ្លូវសម្រាប់បង្ការ ការរីកសាយភាយនុយគ្លេអ៊ែរវិញ ក្នុងពេលឆាប់ៗ ប្រសិនបើនៅតែចង់ធ្វើផ្ទុយ នឹងនិន្នាការដដែល នោះមុខជានឹងដួលកាន់តែធ្ងន់ធ្ងរ ជាក់ជាមិនខាន ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top