ព័ត៌មានអន្តរជាតិ

តួកគី ចាប់ឃុំខ្លួនជមសង្ស័យ ១០នាក់ ពីបទផ្ទេរប្រាក់មូនិធិ ទៅឲ្យក្រុមរដ្ឋឥស្លាម IS

អង់ការ៉ា៖ ទូរទស្សន៍ NTV បានរាយការណ៍ថា មនុស្ស ១០នាក់ ត្រូវបានឃុំខ្លួន ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលសង្ស័យថា បានផ្ទេរប្រាក់មូលនិធិទៅឱ្យក្រុមរដ្ឋអ៊ីស្លាម (IS) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ទូរទស្សន៍ NTV បានចុះផ្សាយថា ជនសង្ស័យទាំង ១០នាក់ ស្ថិតក្នុងចំណោមបុគ្គល ១២នាក់ដែលអាជ្ញាធរតួកគី តាមចាប់ខ្លួន ដោយចោទប្រកាន់ពីបទធ្វើការនៅក្នុងរចនាសម្ព័ន្ធអង្គការរបស់ IS បន្ទាប់ពីការផ្ទេរមូលនិធិត្រូវបានរកឃើញ។

ប៉ូលិស​នៅ​តែ​តាម​ប្រមាញ់​មនុស្ស​ពីរ​នាក់​ដែល​នៅ​សល់។ ថ្មីៗនេះ តួកគី បានបង្កើនកិច្ចខិតខំប្រឹងប្រែងការពារ និងការឃុំខ្លួនរបស់ខ្លួនប្រឆាំងនឹងក្រុម IS ដោយយ៉ាងហោចណាស់មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ១៣នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីដើមឆ្នាំនេះ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Suleyman Soylu និងមន្ត្រីផ្សេងទៀតនៅក្នុងក្រសួង។

លើសពីនេះ ទ្រព្យសម្បត្តិយ៉ាងហោចណាស់ ៣,៥លានដុល្លារអាមេរិក ត្រូវបានបង្កក មុនពេលក្រុម IS អាចប្រើប្រាស់វាជាមូលនិធិ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top