ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ UN អំពាវនាវ សុំឲ្យផ្តល់ជំនួយគាំទ្រ ដល់ប៉ាគីស្ថាន ក្រោយរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានអំពាវនាវសុំឱ្យមានការគាំទ្រពីអន្តរជាតិសម្រាប់ប្រទេសប៉ាគីស្ថានបន្ទាប់ពីមានទឹកជំនន់បំផ្លិចបំផ្លាញធ្ងន់ធ្ងរ ។

លោកបានប្រាប់ដល់មហាសន្និបាត អង្គការសហប្រជាជាតិ ដែលត្រូវបានរំពឹងថា នឹងអនុម័តដំណោះស្រាយ ស្តីពីសាមគ្គីភាពជាមួយប៉ាគីស្ថានថា អង្គការសហប្រជាជាតិ កំពុងធ្វើការជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីកោះប្រជុំការសន្យាមួយ ដើម្បីផ្តល់ការគាំទ្រជាក់ស្តែងសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងការកសាងឡើងវិញ ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ ប៉ាគីស្ថានបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋចំនួន១.៧០០នាក់ បានបាត់បង់ជីវិតដោយគ្រោះទឹកជំនន់ចាប់តាំងពីពាក់កណ្តាលខែមិថុនា និងចំនួន១២.៨៦៧នាក់ផ្សេងទៀត បានរងរបួសនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top