ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បញ្ជាក់ថា ស្ពានតភ្ជាប់ទៅឧបទ្វីបគ្រីមៀ ត្រូវបានបើកដំណើរការឡើងវិញ ក្រោយរងការបំផ្លាញដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ការធ្វើចរាចរណ៍ សម្រាប់រថយន្តធុនស្រាលបានបន្តឡើងវិញនៅលើស្ពានតែមួយគត់របស់រុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ ប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះដ៏ធំមួយ បានធ្វើឱ្យផ្នែកខ្លះនៃផ្លូវរងការខូចខាត ។

ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា ការផ្ទុះនៅលើស្ពានដ៏វែងបំផុតរបស់អឺរ៉ុប ដែលជានិមិត្តរូប នៃការបញ្ចូលឧបទ្វីបរបស់រុស្ស៊ីពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ បានធ្វើឲ្យស្លាប់មនុស្សអស់ចំនួន៣នាក់ ។

មន្ត្រីរុស្ស៊ីបានអះអាងថា ជនរងគ្រោះស្ថិតនៅក្នុងរថយន្តក្បែរនោះ ពេលរថយន្តឡិចស៊ីសផ្ទុះឆេះ ។

ផ្នែកផ្លូវដែកនៃស្ពាន ដែលជាកន្លែងសម្រាប់ដឹកប្រេងបានឆាបឆេះ ក៏ត្រូវបានបើកឡើងវិញផងដែរ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃសៅរ៍ ក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយវីដេអូមួយដែលបង្ហាញ ពីរថយន្តនៅស្ពានដែលបំផ្ទុះឆេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top