ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង៖ អឺរ៉ុប នឹងបន្តជួបវិបត្តិថាមពល ជាច្រើនទសវត្ស

បរទេស៖ អ្នកនាំពាក្យវិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការ លើកឡើងថាការងាក ចេញពីវិស័យថាមពល របស់រុស្សីនឹងធ្វើឲ្យអឺរ៉ុបជួប ផលលំបាកជាបន្តបន្ទាប់ ឬរហូតទៅដល់ជាង២០ឆ្នាំ ខាងមុខទៀតជាមិនខាន។

ថ្លែងទៅកាន់បណ្តាញ សារព័ត៌មាន ទូរទស្សន៍ក្នុងស្រុក Rossiya 1 លោក Peskov បានបន្តថា៖ អាមេរិកនៅពេលនេះ កំពុងលក់យកលុយដ៏ច្រើនសន្ធឹកសន្ធាប់ និងងាយស្រួលពីថាមពលហ្គាស របស់ខ្លួន ទៅឲ្យប្រទេសក្នុងតំបន់អឺរ៉ុប។

លោក Peskov បានបញ្ជាក់ទៀតថា៖ ជនជាតិអឺរ៉ុប បានទូទាត់ប្រាក់ឱ្យអាមេរិក ក្នុងចំនួនយ៉ាងច្រើន ដោយហេតុនេះវាបាន ធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេ បាត់បង់ការប្រកួតប្រជែង ផលិតកម្មកំពុងដួលរលំ ការដើរថយក្រោយនៃវិស័យឧស្សាហកម្ម កំពុងឈាន មកដល់ ហើយផលវិបាកដ៏គួរឱ្យសោកស្ដាយទាំងនេះ នឹងបន្តកើតឡើងនៅក្នុងទ្វីបអ៊ឺរ៉ុប ក្នុងរយៈពេលប្រហែល ពី១០ទៅ២០ ឆ្នាំខាងមុខ៕

To Top