ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីបារាំង បំពេញទស្សនកិច្ច នៅក្នុងប្រទេសអាល់ហ្សេរី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសបារាំង លោកស្រី Elisabeth Borne បានធ្វើដំណើរមកដល់ទីក្រុង Algiers ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅក្នុងប្រទេសអាល់ហ្សេរី សង្ឃឹមអាចពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

លោកស្រីនាយករដ្ឋមន្ត្រីដែលកំពុង ដឹកនាំគណប្រតិភូជាន់ខ្ពស់ចំនួន ១៦នាក់ នឹងត្រូវជួបពិភាក្សាជាមួយនឹង សមភាគីអាហ្សេរីលោកនាយករដ្ឋមន្ត្រី Ayman Benabderrahmane និងមុនពេលដែលត្រូវធ្វើដំណើរ
ទៅកាន់ទីតាំងរំលឹកដល់ ជនរងគ្រោះដោយសារសង្គ្រាម នៅអាហ្សេរីដែលបានអូសបន្លាយ អស់រយៈពេលជាច្រើនឆ្នាំ ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦២។

ក្នុងពេលដែលសកលលោក កំពុងជួបវិបត្តិសាកលបែបនេះ អ្នកវិភាគជឿជាក់ថា លោកស្រី Borne នឹងត្រៀមកិច្ចពិភាក្សាជាច្រើន ដែលធ្វើឡើងក្នុងអត្ថន័យ ដើម្បីពង្រឹងចំណងទំនាក់ទំនង ជាមួយនឹងប្រទេសអាហ្សេរី ជាពិសេស
គឺទៅលើវិស័យផ្គត់ផ្គង់ ថាមពលនិងហ្គាស។

គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ចរបស់លោកស្រី Borne គឺបានធ្វើឡើងបន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីចុងខែសីហាកន្លងមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top