ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា អ៊ុយក្រែន ជាអ្នកទទួលខុសត្រូវ ចំពោះការបំផ្ទុះស្ពាន តំបន់គ្រីមៀ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានហៅការផ្ទុះ ដែលបានបំផ្លាញ ស្ពានតភ្ជាប់ពីប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀថា ជា “អំពើភេរវកម្ម” ហើយបានលើកឡើងថា អ៊ុយក្រែន ជាអ្នកទទួលខុសត្រូវ។

លោក ពូទីន បានឲ្យដឹងនៅក្នុងវីដេអូមួយ នៅលើបណ្តាញ Telegram របស់វិមានក្រឹមឡាំងថា ” គ្មានការងឿងឆ្ងល់នោះទេ នេះជាសកម្មភាព នៃអំពើភេរវកម្ម ដែលមានគោលបំណងបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដ៏សំខាន់របស់រុស្ស៊ី” ។ “នេះត្រូវបានបង្កើត អនុវត្ត និងបញ្ជាដោយសេវាកម្ម ពិសេសរបស់អ៊ុយក្រែន” ។

លោក ពូទីន កំពុងជួបជាមួយ លោក Alexander Bastrykin ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលកំពុងបង្ហាញការ រកឃើញ នៃការស៊ើបអង្កេតលើការផ្ទុះ និងអគ្គីភ័យ កាលពីថ្ងៃសៅរ៍នៅលើស្ពាន ដ៏សំខាន់នេះ។

ការបំផ្ទុះនៅលើស្ពានឆ្លងកាត់ច្រកសមុទ្រ Kerch ដែលជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់កងកម្លាំង របស់ទីក្រុងមូស្គូ នៅភាគខាងត្បូងអ៊ុយក្រែន បានជំរុញឱ្យមានសារចែករំលែកតគ្នា ពីមន្ត្រីអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនមានការអះអាង ទទួលខុសត្រូវឡើយ។

គួរបញ្ជាក់ថា ស្ពាននេះក៏ជាសរសៃឈាមដ៏សំខាន់ សម្រាប់កំពង់ផែ Sevastopol ដែលជាកន្លែងកងនាវាសមុទ្រ ខ្មៅរបស់រុស្ស៊ី មានមូលដ្ឋានផងដែរ៕

To Top