ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ លើកឡើងថា សង្គ្រាមរវាងកោះតៃវ៉ាន់ និងប្រទេសចិន មិនមែនជាជម្រើសល្អនោះទេ គ្រាន់តែការការពារទឹកដី របស់ខ្លួនប៉ុណ្ណោះ

តៃប៉ិ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងនៅថ្ងៃចន្ទនេះថា សង្គ្រាម រវាងកោះតៃវ៉ាន់ និងប្រទេសចិន គឺ “មិនមែនជាជម្រើសល្អនោះទេ” ខណៈដែលលោកស្រី បានបញ្ជាក់សារជាថ្មីអំពីឆន្ទៈ ក្នុងការពិភាក្សា ជាមួយទីក្រុងប៉េកាំង ហើយថែមទាំងបានសន្យា ក្នុងការបង្កើនការការពារ របស់កោះនេះ រួមទាំងជាមួយនឹង អាវុធមីស៊ីល ដ៏ជាក់លាក់ផងដែរ ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ ដែលប្រទេសចិន បានអះអាងថា ជាទឹកដីរបស់ខ្លួន បានស្ថិតនៅក្រោមសម្ពាធ កាន់តែខ្លាំងឡើងផ្នែកយោធា និងនយោបាយពីក្រុងប៉េកាំង ជាពិសេសបន្ទាប់ពីការធ្វើ សមយុទ្ធសង្រ្គាម របស់ចិន កាលពីដើមខែសីហា បន្ទាប់ពីដំណើរទស្សនកិច្ច នៅទីក្រុងតៃប៉ិ ដោយប្រធានសភា សហរដ្ឋអាមេរិក Nancy Pelosi នោះ ។

ជម្លោះណាមួយលើកោះតៃវ៉ាន់អាចអូសបន្លាយ សហរដ្ឋអាមេរិក ជប៉ុន និងប្រហែលជាពិភពលោកជាច្រើន ក៏ដូចជាបំផ្លាញសេដ្ឋកិច្ចពិភពលោក ជាពិសេសដោយសារការ ទទួលបានតំណែងលេចធ្លោរបស់កោះតៃវ៉ាន់ ជាអ្នកផលិតឧបករណ៍ពាក់កណ្ដាល ដែលប្រើក្នុងអ្វីៗគ្រប់យ៉ាងចាប់ពីស្មាតហ្វូន និងថេប្លេត រហូតដល់យន្តហោះចម្បាំងទៀតផង ។

លោកស្រី Tsai នៅក្នុងសុន្ទរកថាថ្ងៃជាតិរបស់លោកស្រី នៅខាងក្រៅការិយាល័យប្រធានាធិបតីក្រោមមេឃពណ៌ប្រផេះបានថ្លែងថា “វាគួរឱ្យសោកស្តាយ” ដែលប្រទេសចិន បានបង្កើនការបំភិតបំភ័យ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top