ព័ត៌មានអន្តរជាតិ

លោកXi Jinping៖ ប្រកាន់ខ្ជាប់នូវមាគ៌ា​ នៃការអភិវឌ្ឍន៍ដោយសន្តិវិធី រក្សាសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍន៍រួម

លោក Xi Jinpingប្រធានរដ្ឋចិន បានបញ្ជាក់ថា ទំនើបកម្មរបស់ប្រទេសចិន គឺ”ទំនើបកម្មលើមាគ៌ា នៃការអភិវឌ្ឍន៍ដោយសន្តិវិធី”។

ខុសពីច្បាប់នៃព្រៃដែលថា អ្នកខ្លាំងគ្រប់គ្រងពិភពលោក និងល្បែងផលបូកសូន្យ(Zero-sum game) របស់បណ្តាប្រទេសលោកខាងលិច ដែលបានអនុវត្តយ៉ាងយូរ ក្នុងដំណើរការទំនើបកម្ម ការអភិវឌ្ឍន៍ដោយសន្តិវិធី គឺជាលក្ខណៈសំខាន់ នៃទំនើបកម្មបែបផែនចិន។ នៅក្នុងដំណើរការអភិវឌ្ឍទំនើបកម្មប្រទេសចិន តែងតែប្រកាន់ខ្ជាប់ នូវពាក្យសន្យាដ៏ម៉ឹងម៉ាត់ថា មិនធ្វើអនុត្តរភាព មិនធ្វើការពង្រីកដែនដីធំ និងមិនស្វែងរកដាក់ក្របខ័ណ្ឌអំណា ហើយខិតខំកសាងសហគមន៍វាសនារួម របស់មនុស្សជាតិ ខណៈពេលដែលខិតខំអភិវឌ្ឍខ្លួន ប្រទេសចិនក៏រួមចំណែក ទៅក្នុងការរក្សាយ៉ាងសកម្មដល់សន្តិភាពពិភពលោក និងលើកកម្ពស់ការអភិវឌ្ឍរួម។

ពិភពលោកសព្វថ្ងៃនេះ កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដែលកម្រមានក្នុងរយៈពេលមួយសតវត្សមក។ ការផ្លាស់ប្តូរនេះមិនត្រូវបានកំណត់ ចំពោះពេលមួយព្រឹត្តិការណ៍មួយ ប្រទេសមួយនិងតំបន់មួយនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងធំធេងនៃសម័យកាល។ ការផ្លាស់ប្តូរដែលកម្រ មានក្នុងរយៈពេលមួយសតវត្ស និងជំងឺរាតត្បាតនៃសតវត្សថ្មី បានធ្វើឲ្យពិភពលោក ឈានចូលដំណាក់កាលថ្មី ដ៏ច្របូលច្របល់។ ប្រជាជននៃប្រទេសទាំងអស់ មានក្តីសង្ឃឹមកាន់តែខ្លាំង សម្រាប់ការអភិវឌ្ឍន៍ដោយសន្តិវិធី ការអំពាវនាវកាន់តែខ្លាំង សម្រាប់ភាពយុត្តិធម៌ និងសមភាព និងការខិតខំប្រឹងប្រែងកាន់តែខ្លាំង នៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះគ្នា។

នេះបញ្ជាក់បន្ថែមទៀត អំពីសារៈសំខាន់ដ៏អស្ចារ្យនៃទំនើបកម្ម បែបផែនចិនលើមាគ៌ា នៃការអភិវឌ្ឍដោយសន្តិវិធី។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទំនើបកម្ម និងវិបត្តិដែលពិភពលោក កំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ ប្រទេសចិនជំរុញយ៉ាងសកម្ម ក្នុងការកសាងសហគមន៍វាសនារួម របស់មនុស្សជាតិ ជំរុញរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ លើកឡើងនូវគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សាកល និងគំនិតផ្តួចផ្តើម សន្ដិសុខសកល ហើយឆ្លើយតាមបែបវិទ្យាសាស្ត្រ ចំពោះសំណួររបស់ពិភពលោក និងសំណួររបស់សម័យកាល។ ចិនបានចង្អុលបង្ហាញទិសដៅត្រឹមត្រូវ នៃវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ និងការអភិវឌ្ឍន៍ទំនើបកម្ម ព្រមទាំងបានរួមចំណែកនូវប្រាជ្ញារបស់ចិន ដំណោះស្រាយរបស់ចិន និងកម្លាំងរបស់ចិន ទៅក្នុងការកសាងពិភពលោក ដែលមានសន្តិភាពយូរអង្វែង មានសន្តិសុខសកលជាទូទៅ មានវិបុលភាពរួម មានភាពបើកចំហននិងភាពស្រស់ស្អាត៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top