ព័ត៌មានអន្តរជាតិ

លោក Zelensky ចង់ឲ្យក្រុមអ្នកអង្កេតការណ៍អន្តរជាតិ ធ្វើដំណើរមកកាន់ព្រំដែន ប្រទេសបេឡារូស

បរទេស៖ ប្រធានាធិបតិអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសអំពាវនាវ កាលពីថ្ងៃម្សិលមិញសុំឲ្យ
មេដឹកនាំនៃប្រទេសសមាជិក G7 ក្នុងការបញ្ជូនអ្នកអង្កេតការណ៍ច្រើននាក់ មកកាន់ប្រទេសរបស់ខ្លួន ជាពិសេសក្បែរតំបន់
ព្រំដែនជាមួយនឹងបេឡារូស។

រដ្ឋាភិបាលនៃទីក្រុង Minsk ប្រទេសបេឡារូសកន្លងមក បានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុង Kiev បានរៀបចំផែនការ
វាយប្រហារមួយប៉ុន្តែអ៊ុយក្រែន បានឆ្លើយតបថា វាគឺជាកលល្បិតដើម្បីលប់បិទបាំង ការវាយប្រហារពីប្រទេស មួយផ្សេងទៀតមកលើអ៊ុយក្រែនប៉ុណ្ណោះ។

ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko បានប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងចូលរួមទំរង់យោធា ជាមួយនឹងប្រទេសរុស្សី ដើម្បីធ្វើការឆ្លើយតប ទៅនឹងសកម្មផាពប្រយុទ្ធយ៉ាងខ្លាំងក្លា ពីសំណាក់អ៊ុយក្រែន និងលោកខាងលិច ខណៈដែលបេឡារូសបានជឿជាក់ថា អ៊ុយក្រែន គឺជាអ្នកនៅពីក្រោយផែនការ វាយប្រហារដោយភេវរកម្មមកលើស្ពាន Crimea ពិតមែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top