ព័ត៌មានអន្តរជាតិ

លោក​​ Putin គ្រោងផ្តល់ កិច្ចព្រមព្រៀង ដ៏សំខាន់មួយឲ្យតួកគី

បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin បានដាក់សំណើ មួយក្នុងការសាងសង់ បណ្តុំរោងចក្រស្តុកហ្គាស ដ៏ធំមួយនៅក្នុងប្រទេសតួគី ដើម្បីអាចឲ្យតួកគី ក្នុងការចាត់ចែងការងារផ្គត់ផ្គង់ហ្គាសជំនួស ឲ្យបំពង់បង្ហូរប្រេង Nord Stream ។

សេចក្តីព្រាង នៃកិច្ចព្រមព្រៀងនេះ ត្រូវបានលើកឡើងដោយលោក Putin នៅក្នុងអំឡុងពេល នៃជំនួបមួយជាមួយនឹង
ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan នៅក្នុងប្រទេសកាហ្សាស្ថាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

លោក Putin បានបន្តទៀតថា បណ្តុំកន្លែងស្តុកហ្គាសនេះផងដែរ ក៏នឹងអាចក្លាយទៅជាប្រព័ន្ធធ្វើការងារថ្មីមួយ ដែលអាចកំណត់ បានទាំងតម្លៃហ្គាសលើទីផ្សារ មានការប្រកួតប្រជែងនិងអាចបញ្ចៀស បញ្ហាជាច្រើនដូចជាបញ្ហា នយោបាយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top