ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ចិនកំពុងបន្តសរសេរទំព័រថ្មី នៃការរួមចំណែក ដ៏ធំបង្គួរចំពោះពិភពលោក

“ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃបក្សកុម្មុយនីស្តចិន ប្រទេសចិននឹងបន្តដើរតួនាទីរបស់ខ្លួន ក្នុងកិច្ចការនយោបាយអន្តរជាតិនិងសន្តិភាពពិភពលោក ។” ក្នុងឱកាសសមាជបក្សកុម្មុយនីស្តចិន លើកទី២០បានបើកធ្វើ លោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានសម្តែងការជូនពរដ៏ល្អប្រសើរ ចំពោះអង្គសមាជ ។ ក្នុងបរិបទដែលការអភិវឌ្ឍសន្តិភាពសកលប្រឈមមុខនឹងការសាកល្បងដ៏តឹងរ៉ឹង សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ ដល់សមិទ្ធផលដ៏មហិមាដែលចិនទទួលបានដោយចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា ហើយរំពឹងថា សមាជបក្សកុម្មុយនីស្តចិន លើកទី២០ អាចបន្តបំពេញបន្ថែមនូវជំនឿចិត្ត និងកម្លាំងចលករក្នុងការអភិវឌ្ឍដោយសនិ្តភាព ជាសកលនិងកិច្ចការសហប្រតិបត្តិការឈ្នះ-ឈ្នះ ។

លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានថ្លែងថា គន្លឹះនៃការដែលប្រទេសចិន ទទួលបានសមិទ្ធផលដ៏លេចធ្លោក្នុងវិស័យនានា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាដើម គឺដោយមកពីមានការដឹកនាំ យ៉ាងមុតមាំរបស់បក្សកុម្មុយនីស្តចិន ។

លោក Mahmoud Abbas ប្រធានអង្គការ Fatah និងជាប្រធានាធិបតីប៉ាឡេស្ទីនបានថ្លែងថា ចិនស្ថិតនៅចំណាត់ថ្នាក់ឈានមុខលើពិភពលោក ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងអប់រំជាដើម ។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបាបានថ្លែងថា ចិនអនុវត្តគោលនយោបាយការទូតយ៉ាងសកម្ម និងលើកឡើងគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលគួរឱ្យកោតសរសើរ ។

លោក Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ សហព័ន្ធរុស្ស៊ីបានថ្លែងថា ក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រោមកិច្ចខិតខំប្រឹងប្រែង និងរួមសាមគ្គីគ្នារបស់សមាជិកបក្សកុម្មុយនីស្តចិនទាំងអស់ ចិនទទួលបានសមិទ្ធផល គួរឱ្យកត់សម្គាល់ក្នុងវិស័យនានា លើពិភពលោក ហើយកំពុងបោះជំហានទៅកាន់ ការកសាងប្រទេសសង្គមនិយមទំនើប ដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ ។

ហេតុអ្វីបានជាសហគមន៍អន្តរជាតិ យកចិត្តទុកដាក់ខ្ពស់ចំពោះសមាជបក្សកុម្មុយនីស្តចិន លើកទី២០ គឺដោយមកពីការរីកចម្រើនទៅមុខប្រកបដោយភាពនឹងនរនៃប្រទេសចិន នឹងបន្តផ្តល់ឱកាសអភិវឌ្ឍន៍ដ៏ធំធេងដល់ប្រទេសនានាលើពិភពលោក ។ ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោក បាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំង និងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងទៅ ការអភិវឌ្ឍសកលជួបប្រទះនឹងឧបសគ្គដ៏ធ្ងន់ធ្ងរ ដូច្នេះ ពិភពលោកបានរំពឹងជាទូទៅថា សេដ្ឋកិច្ចរបស់ចិនដែលមានភាពធន់និងសក្តានុពលយ៉ាងខ្លាំងក្លា អាចបន្តផ្តល់កម្លាំងចលករដល់សេដ្ឋកិច្ចពិភពលោក ។ ទន្ទឹមនឹងការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីត្រូវបានជំរុញយ៉ាងប្រាកដប្រជា ការបើកទូលាយ ចំពោះអន្តរជាតិរបស់ចិន មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ចិននឹងផ្តល់ឱកាសដែលមិនធ្លាប់មានកាលពីមុន ដល់ការអភិវឌ្ឍរបស់ប្រទេសនានាលើពិភពលោក ។

ក្រៅពីគណបក្ស អ្នកនយោបាយសំខាន់ៗ និងឥស្សរជនដ៏មេត្រីភាពពិភពលោក បាននាំគ្នាផ្ញើសារលិខិតអបអរសាទរ ចំពោះការបើកធ្វើដោយជោគជ័យ នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រព័ន្ធសារព័ត៌មានពិភពលោកទាំងមូល ក៏បានផ្តោតសំខាន់លើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដោយបានថ្លែងថា សមាជលើកនេះនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងវែងឆ្ងាយចំពោះពិភពលោក ។

កាសែត<Asahi Shinbun> របស់ជប៉ុនបានចុះផ្សាយបទអត្ថាធិប្បាយថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ប្រទេសចិនបានដើរទៅរកវិបុលភាពជាសន្សឹមៗ ព្រមទាំងទទួលបានវឌ្ឍនភាពយ៉ាងខ្លាំង ដោយចាត់ទុកការកសាង ប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាជាគោលដៅ ពិភពលោកទាំងមូលសុទ្ធតែផ្តោតការយកចិត្តទុកដាក់ថា តើបក្សកុម្មុយនីស្តចិននឹងដឹកនាំប្រជាជនចិនសម្រេចបាននូវភាពសម្បូរសប្បាយ ជាមួយគ្នាយ៉ាងដូចម្តេច?

ទីភ្នាក់ងារសារព័ត៌មាន Sputnik រុស្ស៊ីបានចេញផ្សាយអត្ថបទថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទំហំសរុបនៃសេដ្ឋកិច្ចចិនបន្តកើនឡើង ព្រមទាំងបានកែលម្អសុខសុភមង្គលរបស់ប្រជាជនចិន ។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងនិយាយចំពោះពិភពលោកទាំងមូល ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ដែរ ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងថា បច្ចុប្បន្ននេះ ការផ្លាស់ប្តូរនៃពិភពលោក ការផ្លាស់ប្តូរនៃយុគសម័យនិងការផ្លាស់ប្តូរនៃប្រវត្តិសាស្ត្រកំពុងធ្វើឡើង តាមរបៀបដែលមិនធា្លប់មានកាលពីមុន ។ ប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវគោលនយោបាយការទូតសន្តិភាព ដ៏ឯករាជ្យនិងម្ចាស់ការ ប្រកាន់ខ្ជាប់ការធ្វើកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពជាមួយបណ្តាប្រទេសនានា លើមូលដ្ឋានគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន និងប្រកាន់ខ្ជាប់គោលនយោបាយជាតិជាមូលដ្ឋាន ស្តីពីការបើកទូលាយចំពោះអន្តរជាតិ ។

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៨មក របបសង្គមនិយមនិងប្រព័ន្ធអភិបាលកិច្ចជាតិ ប្រកបដោយលក្ខណៈពិសេសប្រទេសចិនបានលេចចេញកម្លាំងជីវិតយ៉ាងក្លៀវក្លា ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានផ្តល់ជម្រើសថ្មីដល់ប្រទេសនិងជនជាតិទាំងនោះដែលសង្ឃឹមឱ្យពន្លឿនការអភិវឌ្ឍផង និងសង្ឃឹមឱ្យរក្សាភាពឯករាជ្យរបស់ខ្លួនផង លើពិភពលោក ។ “អភិបាលកិច្ចបែបចិន”បានក្លាយជាបញ្ហាទាន់ហេតុការណ៍ ដែលមតិអន្តរជាតិកាន់តែយកចិត្តទុកដាក់ ។

ការចូលរួមដោះស្រាយតាមវិធីនយោបាយ នូវបញ្ហាចំណុចក្តៅក្នុងតំបន់និងអន្តរជាតិ ប្រកបដោយលក្ខណៈស្ថាបនា លើកឡើងនូវគម្រោងប្រទេសចិន ដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលជាដើម។ល។ ក្នុងនាមជាអ្នកស្ថាបនិកនៃសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍជាសកល និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ រូបភាពអន្តរជាតិរបស់ចិនកាន់តែជ្រាបចូលទៅក្នុងក្រអៅដួងចិត្ត របស់ប្រជាជនដែលទទួលបានការឯកភាព កាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ។

បច្ចុប្បន្ននេះ ប្រទេសចិនកំពុងឈរលើទីចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ នឹងសម្រេចបាន នូវបុព្វហេតុស្តារប្រជាជាតិចិនឡើងវិញ ដ៏មហិមាតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ព្រមទាំងរួមជាមួយប្រទេសនានាលើពិភពលោក ពួតដៃគ្នាបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ និងត្រួសត្រាយពិភពលោកកាន់តែល្អបវរជាមួយគ្នា ៕

To Top