ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កំពុងពិចារណាលើផែនការ ផលិតសព្វាវុធជាមួយកោះតៃវ៉ាន់

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា រដ្ឋាភិបាលអាមេរិក កំពុងពិចារណាលើផែនការ ផលិតសព្វាវុធរួមជាមួយកោះតៃវ៉ាន់ ដែលជាគំនិតផ្តួចផ្តើមមួយ មានបំណងពន្លឿនការផ្ទេរអាវុធ ដើម្បីជំរុញការរារាំងក្រុងតៃប៉ិ ប្រឆាំងនឹងប្រទេសចិន ។

ប្រធានាធិបតីអាមេរិកបានអនុម័ត លក់សព្វាវុធតែមានតម្លៃជាង ២០ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលចិន បានបង្កើនសម្ពាធយោធាលើកោះ ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ ដែលក្រុងប៉េកាំងទាមទារជាទឹកដីរបស់ខ្លួន ។

ប៉ុន្តែកោះតៃវ៉ាន់ និងសភាអាមេរិក បានព្រមានអំពីការពន្យាពេល ការដឹកជញ្ជូនដោយសារតែ ការលំបាកនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការថយក្រោយដែលបណ្តាលមកពី ការកើនឡើងនៃតម្រូវការសម្រាប់ប្រព័ន្ធ មួយចំនួនដោយសារ សង្គ្រាមនៅអ៊ុយក្រែន។

លោក Rupert Hammond-Chambers ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-កោះតៃវ៉ាន់ ដែលរួមមានអ្នកម៉ៅការ ការពារជាតិអាមេរិកជាច្រើននាក់ជាសមាជិក បានឲ្យដឹងអំពីផែនការនេះថា “វាត្រឹមត្រូវនៅដើមដំណើរការ” ។

លោក Hammond-Chambers បានថ្លែងថា វាមិនទាន់ត្រូវបានកំណត់ ថាតើ អាវុធមួយណានឹងត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ទោះបីជាវាទំនងជាផ្តោតលើការ ផ្តល់ឱ្យកោះតៃវ៉ាន់នូវគ្រាប់បែកបន្ថែមទៀត និងបច្ចេកវិទ្យាមីស៊ីលដែល មានរយៈពេលយូរក៏ដោយ ។

ប៉ុន្តែលោកបានព្រមានថា រាល់ទង្វើបែបនេះនឹងតម្រូវឱ្យ អ្នកផលិតសព្វាវុធទទួលបានអាជ្ញាប័ណ្ណ សហការផលិតពីក្រសួងរដ្ឋ និងក្រសួងការពារជាតិ ។ លោក Hammond-Chambers បានឲ្យដឹងទៀតថា វាអាចមានការប្រឆាំង នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការចេញអាជ្ញាបណ្ណផលិតកម្មរួមគ្នា ដោយសារតែការមិនសប្បាយចិត្ត អំពីការអនុម័តបច្ចេកវិទ្យា សំខាន់សម្រាប់វេទិកាបរទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top