ព័ត៌មានអន្តរជាតិ

WHO លើកឡើងថា ជំងឺកូវីដ-១៩ នៅតែគ្រោះអាសន្ន សម្រាប់ពិភពលោកអន្តរជាតិ

ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានឲ្យដឹង កាលពីថ្ងៃពុធថា ជំងឺកូវីដ-១៩ នៅតែជាគ្រោះអាសន្ន សម្រាប់សុខភាពសាធារណៈ ដែលជាការព្រួយបារម្ភ ជាអន្តរជាតិ (PHEIC) ដែលនេះជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត របស់អង្គការសុខភាពពិភពលោក ។

ការប្រកាសនេះបានធ្វើឡើង ទោះបីជាចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍គឺស្ទើរតែនៅកម្រិតទាបបំផុតចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមក៏ដោយ ។

គណៈកម្មាធិការគ្រាអាសន្ន បទប្បញ្ញត្តិសុខភាពអន្តរជាតិ របស់អង្គការសុខភាពពិភពលោក បានលើកឡើង បន្ទាប់ពីកិច្ចប្រជុំវាយតម្លៃប្រចាំត្រីមាស របស់ខ្លួនកាលពីសប្តាហ៍មុនថា ទោះបីជាមានការថយចុះ នៃករណីធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ និងការថយចុះចំនួនអ្នក ស្លាប់ប្រចាំសប្តាហ៍ក៏ដោយ ក៏ការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតែខ្ពស់បើធៀប នឹងមេរោគផ្លូវដង្ហើមដទៃទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top