ព័ត៌មានអន្តរជាតិ

អាមេរិក ទំនងជាបញ្ចប់ជំនួយឲ្យអ៊ុយក្រែន នៅពាក់កណ្តាលអាណត្តិនេះ

បរទេស៖ យោងតាមការព្យាករណ៍ទុកដោយ The Axoi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ការបន្តជួយជំនួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ទំនឹងជានឹងត្រូវកាត់ផ្តាច់ទាំងស្រុង ប្រសិនបើគណបក្សសាធារណៈនឹងអាចគ្រប់គ្រង លើសភាពេញលេញ នៅពាក់កណ្តាលអាណត្តិនេះ ពីការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកា។

សមាជិកសភាមួយរូប របស់បក្សសាធារណៈ លោក Don Bacon ធ្លាប់បាននិយាយហើយថា អ្វីដែលយើងអាចកត់សំគាល់បាននៅពេលនេះ អំពីចំនួនថយចុះនៃការគាំទ្រ របស់សមាជិកសភាអាមេរិក ចំពោះអ៊ុយក្រែន ទាំងនៅលើបណ្តាញសង្គម និងជាមួយនឹងពួកគេផ្ទាល់ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

សមាជិកសភាផ្សេងទៀត ក៏បានលើកឡើងស្រដៀងគ្នាដែរ ចំពោះបញ្ហានេះជាពិសេស នៅពេលដែលគ្រប់គ្នា ក្នុងប្រទេសអាមេរិកបានឃើញជាក់ស្តែងផ្ទាល់ នូវកំណើនថ្លៃទំនិញគ្រប់មុខថាមពល វិក័យប័ត្រនានា ហើយប្រសិនបើក្រឡេកមើលបញ្ហាសព្វថ្ងៃ របស់អាមេរិក ដែលធ្ងន់ធ្ងរជាងគេគឺជាបញ្ហាព្រំដែន និងជនអន្តោប្រវេសទៅវិញនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023