ព័ត៌មានអន្តរជាតិ

រុស្ស៊ី អាចបង់ថ្លៃដ៏ច្រើន សម្រាប់ការនាំអ៊ីរ៉ង់ ចូលទៅក្នុងសង្រ្គាម នៅអ៊ុយក្រែន ហើយអ៊ីស្រាអែល ក៏នឹងចូលរួមដែរ

គៀវ៖ កាលពីថ្ងៃច័ន្ទ សង្រ្គាមអ៊ុយក្រែន និងរុស្ស៊ីបានឈានដល់ជុំថ្មីមួយ នៅពេលដែលយន្តហោះធុន “kamikaze” ដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ យ៉ាងសាហាវ បានវាយប្រហារតាមដងផ្លូវនៃទីក្រុងគៀវ។

យន្ដហោះដ្រូនធុន Shahed 136’s អាចមានភាពទំនើប ជាងយន្តហោះដ្រូន Bayraktar ផលិតនៅប្រទេសតួកគីរបស់អ៊ុយក្រែន ប៉ុន្តែវាមានតម្លៃថោក អាចធ្វើដំណើរបានចម្ងាយឆ្ងាយ និងពិបាកក្នុងការស្វែងរក ដែលផ្តល់ឱ្យរុស្ស៊ីនូវអំណាចក្នុងការផ្លាស់ប្តូរ លំនឹងនៅក្នុងសង្រ្គាមដ៏យូរអង្វែងនេះ។

ប៉ុន្តែខណៈដែលរបបអ៊ីរ៉ង់ លក់ឧបករណ៍យោធា និងការប្រយុទ្ធនឹងសង្រ្គាមប្រូកស៊ី មិនមែនជារឿងថ្មីនោះទេ សកម្មភាពរបស់អ៊ីរ៉ង់លើកនេះ បានបង្កឱ្យមានប្រតិកម្មជាសង្វាក់។

សហភាពអឺរ៉ុប បានគំរាមកំហែងអ៊ីរ៉ង់ ជាមួយនឹងទណ្ឌកម្មធ្ងន់ធ្ងរ ហើយសហរដ្ឋអាមេរិក បានប្រកាសថា អ៊ីរ៉ង់បានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប៉ុន្តែលើសពីការថ្កោលទោស ចំពោះសកម្មភាពរបស់អ៊ីរ៉ង់ ការវាយប្រហារដោយយន្តហោះដ្រូន បានផ្លាស់ប្តូរសក្ដានុពលសកលនៃសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលនាំមកនូវផលប៉ះពាល់ពិតប្រាកដសម្រាប់មជ្ឈិមបូព៌ា ជាពិសេសអ៊ីស្រាអែល។

ទីក្រុងតេអេរ៉ង់ និងមូស្គូ មានមូលដ្ឋានយោធា នៅលើមាត់ទ្វាររបស់អ៊ីស្រាអែល ពោលគឺនៅក្នុងប្រទេសស៊ីរី ដែលផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការជ្រៀតចូលរដ្ឋជ្វីហ្វ។ ថ្វីត្បិតតែភាពជឿនលឿន ផ្នែកយោធាខាងបច្ចេកវិទ្យា របស់អ៊ីស្រាអែល លើសរុស្ស៊ី និងអ៊ីរ៉ង់ក៏ដោយ គុណវិបត្តិនៃភស្តុភារនេះ តែងតែជាកង្វល់។

ដោយព្យាយាមធ្វើសមតុល្យដ៏ទន់ភ្លន់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz បានរំលឹកឡើងវិញកាលពីថ្ងៃពុធថា អ៊ីស្រាអែល អាចនឹងផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងប្រព័ន្ធជូនដំណឹង អំពីគ្រាប់រ៉ុក្កែត និងយន្តហោះដ្រូន ដើម្បីជួយសង្រ្គោះជីវិតជនស៊ីវិល ប៉ុន្តែមិនមែនអាវុធនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top