ព័ត៌មានអន្តរជាតិ

ហិង្សាដោយកាំភ្លើង នៅអាមេរិក នឹងបន្ដកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កំពុងមើលឃើញការកើនឡើង នៃអំពើហឹង្សាដោយកាំភ្លើង ខណៈដែលអត្រាទិញកាំភ្លើង បានឈានដល់កម្រិត ខ្ពស់បំផុតក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយមានការប៉ាន់ប្រមាណថា មានកាំភ្លើងចំនួន ៤៣ លានដើមបានទិញ នៅពេលអត្រានៃការស្លាប់ ដោយកាំភ្លើងក៏ឈាន ដល់កំណត់ត្រាខ្ពស់បំផុតផងដែរ ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និង ការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) មនុស្សប្រហែល ៤២២ៗ នាក់បានស្លាប់ដោយសារ របួសទាក់ទងនឹងកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ ដែលរួមមានឃាតកម្ម ដោយកាំភ្លើង និងការធ្វើអត្តឃាតដោយកាំភ្លើង។

អំពើហឹង្សាដោយកាំភ្លើងបានជួបប្រទះការកើនឡើង គួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងឆ្នាំ២០២០ ចំនួន ៥៥ភាគរយ នៃការស្លាប់ដែលទាក់ទងនឹងកាំភ្លើង ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក គឺជាការធ្វើអត្តឃាត ដោយមានមនុស្សចំនួន ២៤,២៩២នាក់បានស្លាប់ ហើយ ៤៣ភាគរយ គឺជាករណីឃាតកម្ម ដែលមានមនុស ្សចំនួន ១៩,៣៨៤នាក់បានស្លាប់។

ការស្លាប់ដោយកាំភ្លើងដែលនៅសេសសល់គឺដោយអចេតនាមានចំនួន ៥៣៥នាក់ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចំនួន ៦១១នាក់ ឬមានកាលៈទេសៈមិនអាចកំណត់បានចំនួន ៤០០នាក់ នេះបើយោងតាមការស្រាវជ្រាវ។

របាយការណ៍បានឲ្យដឹងថា “ចំនួនអ្នកស្លាប់សរុបតំណាងឱ្យការកើនឡើង ១៤ភាគរយ ពីឆ្នាំមុន ការកើនឡើង ២៥ភាគរយ ពី ៥ឆ្នាំមុន និង ៤៣ភាគរយ កើនឡើងពីមួយទសវត្សរ៍មុន” ។

ដោយផ្អែកលើមូលដ្ឋាន មនុស្សម្នាក់ៗ មានការស្លាប់ដោយកាំភ្លើងចំនួន ១៣,៦នាក់ក្នុងមនុស្ស ១០ម៉ឺននាក់ក្នុងឆ្នាំ២០២០ ដែលជាអត្រាខ្ពស់បំផុត ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ។ រដ្ឋដែលមានអត្រាខ្ពស់បំផុតគឺ មីស៊ីស៊ីពី មានចំនួន (២៨,៦នាក់ក្នុង ១០ម៉ឺននាក់)៕

ប្រែសម្រួល ឈូក បូរ៉ា

To Top