ព័ត៌មានអន្តរជាតិ

បទអត្ថាធិប្បាយ ៖ ដំណើរកាន់តែរលូន ឆ្ពោះទៅការស្តារឡើងវិញ ដ៏មហិមារបស់ប្រជាជាតិចិន

សមាជ លើកទី២០ របស់បក្សកុម្មុយនិស្តចិន ដែលត្រូវបានបិទបញ្ចប់ ក្រោមសម្លេងស្នូរទះដៃ អបអរសាទរយ៉ាងលាន់រំពង ពិភពលោក ពីសំណាក់ប្រជាជនចិន និងប្រជាជននៅលើពិភពលោក សារលិខិតជូនពរមកពីបរទេស ដែលមានប្រភពពីថ្នាក់ដឹកនាំ ពីតំណាងគណបក្ស នយោបាយ ពីសង្គមស៊ីវិល ពីក្រុមបញ្ញាញាណ ជាន់ខ្ពស់ បានជ្រើសរើសគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ ដែលមានសមាជិកចំនួនប្រាំពីររូប តំណាងឲ្យអំណាចនយោបាយកំពូល នៅក្នុងប្រទេសចិន ។

ដោយប្រកាន់ខ្ជាប់ នូវគោលបំណងដើម របស់ខ្លួន និងដោយមានលោក ស៊ី ជីនភីង ជាស្នូល បក្សកុម្មុយនិស្តិចិន បាននិងកំពុងរក្សានិងបង្កើនឧត្តមានុភាព របស់ខ្លួន ហើយបានបន្តដំណើរយ៉ាង ស្វាហាប់ឈានទៅមុខ ស្របតាមលទ្ធិម៉ាក្ស និយមរួមជាមួយនឹងស្ថានភាព ប្រទេសចិន នាពេលបច្ចុប្បន្ន ព្រមទាំងជំរុញឲ្យមាននវានុវត្តន៍ ខាងផ្នែកទ្រឹស្ដី និងខាងការអនុវត្ត ដោយសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន បានអនុម័ត ជាឯកច្ឆ័ន្ទបន្ថែមលទ្ធផលអភិវឌ្ឍថ្មី នៃគំនិតសង្គមនិយមលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី របស់លោក ស៊ី ជីនភីង ដែលនេះជាគោលដៅយុទ្ធសាស្ត្រ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ប្រទេសចិន គិតដល់ឆ្នាំ២០៣៥ ក្នុងការសម្រេចបាននូវទំនើបកម្ម សង្គមនិយមជាមូលដ្ឋាន ហើយក្នុងពាក់កណ្តាលសតវត្សរ៍នេះមាគ៌ា នៃកសាងប្រទេសចិនឱ្យក្លាយជាប្រទេស សង្គមនិយមទំនើបដ៏ខ្លាំងក្លា ពោលគឺសម្រេចបាន «គោលដៅតស៊ូមួយរយឆ្នាំទី២»។
ក្នុងន័យនេះជំរុញ ការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ តាមការធ្វើទំនើបកម្មបែបផែនចិន ជាភារកិច្ចសារវន្ត ដែលបក្សកុម្មុយនិស្តចិន បានដាក់ទិសដៅរបស់ខ្លួនប្រកប ដោយត្រីវិស័យនយោបាយ ដែលគោរពបានយ៉ាងខ្ជាប់ខ្ជួន នូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយដែលលោក ស៊ី ជីនភីង បានប្រើពាក្យពេចន៍ ដ៏សាមញ្ញ តែពោរពេញដោយអត្ថន័យមហាសាលគឺ “ ពិបាកជាងគេ តែក៏អស្ចារ្យបំផុតដែរ” ក្នុងស្មារតីខិតខំប្រឹងប្រែង បន្ថែមទៀតក្នុងការទទួលដំណើរវិល ត្រឡប់របស់កោះតៃវ៉ាន់ មកកាន់មាតុភូមិរបស់ខ្លួនវិញ ។

ដោយពង្រឹងការចាត់ទុកសុខភាព របស់ប្រជាជនក្នុងយុទ្ធសាស្រ្តជាតិជាអាទិភាព បក្សកុម្មុយនិស្តចិន ដែលមានដើម កំណើត ពីប្រជាជន ទទួលបានអំណាច ពីប្រជាជន នឹងបន្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន គ្រប់យ៉ាងគឺសម្រាប់ប្រជាជន ពឹងផ្អែកលើប្រជាជន ឲ្យតម្លៃទៅលើភាព អង់អាចរបស់ប្រជាជន បង្កើតនូវគំនិតថ្មី និងការច្នៃប្រឌិតផ្សេងៗ និងជំរុញបុព្វហេតុទៅមុខ ដើម្បីជាប្រយោជន៍ឲ្យប្រជាជន និងការគោរពជំហរ ជារបស់ប្រជាជនដោយធានាថា ប្រជាជនចិនជាម្ចាស់របស់ប្រទេសចិន ។ ឧត្ដមគតិរបស់បក្សកុម្មុយនិស្តចិន ជាឧត្តមគតិដ៏ខ្ពង់ខ្ពស់ ហើយជាភារកិច្ចបែបយុទ្ធសាស្រ្ត ដើម្បីរក្សាការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការកសាងសង្គមមួយប្រកបដោយ វិបុលភាពពេញលេញ និងដើម្បីស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន ។

ដោយប្រកាន់ខ្ជាប់ នូវស្មារតីបើកចំហ ប្រទេស ចិនបានត្រៀម ខ្លួនយ៉ាងរឹងមាំ នៅក្នុងកិច្ចប្រកៀកស្មារ ជាមួយបណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោកដើម្បីបន្តផលិតនំខេក ផលប្រយោជន៍ដែលទទួល បានពីការ អភិវឌ្ឍ ។ លោក ស៊ី ជីនភីង អគ្គលេខាធិការបក្សកុម្មុយនីស្ត ចិនបានគូសបញ្ជាក់ថា ជានិច្ចកាលប្រទេសចិន តែងតែផ្សព្វផ្សាយគុណតម្លៃរួម របស់មនុស្សជាតិ បន្តជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ហើយសំដៅឆ្ពោះ ទៅកាន់អនាគតរួមវាសនា នោះប្រទេសចិននឹងបន្តបើកទ្វារ ចំហកាន់តែទូលំទូលាយ បង្កើតកាលានុវត្តភាពកាន់ធំ និងពង្រីកផលប្រយោជន៍ កាន់តែច្រើន ដល់ពិភពលោកតាមរយៈគំនិតផ្តួចផ្តើម ស្តីពីអភិវឌ្ឍសកល ។
លើសពីនេះ ស្មារតីពហុភាគី និយមដែលចិនតែង បានប្រកានខ្ជាប់យ៉ាងម៉ឹងម៉ាត់ កំពុងអត្ថិភាពជាគុណតម្លៃរួម របស់មនុស្សជាតិដែលជាចំណែកដ៏សកម្ម របស់ប្រទេសចិន ក្នុងការថែរក្សាសន្តិភាព វិវឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ដើម្បីជំរុញកសាងសកលលោកដែលមានសន្តិភាពជានិរន្តរ៍ សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាបន្ន ។

ដោយប្រកាន់ខ្ជាប់ នូវការបន្តវេនហ្សេន អរិយធម៌ វិបុលភាពមនុស្សជាតិ ប្រជាជាតិចិន បានបញ្ជាក់ នូវទឡ្ហីករណ៍ ជាច្រើន នៃការប្រតិបត្តិ តាមទស្សនៈរបស់ឡៅជឺ ខុងជឺ និងបណ្តាទស្សនវិទូចិនជាច្រើនក្នុងរយៈពេលជាង២៥០០ឆ្នាំកន្លងមកនេះ ។ ទស្សនៈដូចជា «យកការរាប់អានគ្នាដោយ សន្តិភាពជាអាទិភាព» «ជួយអ្នកដទៃប្រកបដោយចិត្តធម៌» «បើមិនចង់ទទួលទង្វើណាមួយពីអ្នកដទៃ សូមកុំសាងទង្វើនោះទៅកាន់អ្នកដទៃ» ជាដើម បានបន្តពីមួយជំនាន់ ទៅមួយជំនាន់នៅក្នុងប្រទេសចិន ហើយក៏បានចាក់ ឫសគល់យ៉ាងជ្រៅ នៅក្នុងស្មារតីប្រជាជនចិន និងបញ្ជាក់យ៉ាងច្បាស់ តាមរយៈសកម្មភាព របស់ប្រជាជនចិនទៀតផង។ តាមរយៈហ្សេននេះ ការធ្វើទំនើបកម្ម តាមបែបផែនចិន គឺ ជាការធ្វើទំនើបកម្ម ដែលមិនត្រឹមផ្តល់ជូន នូវជីវភាពរស់នៅ របស់ប្រជាជន ប្រកបដោយវិបុលភាព ការចុះសម្រុងគ្នា រវាងអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណ ភាពសុខដុមរមនា នៃការរួមរស់នៅជាមួយគ្នា រវាងមនុស្សនិងធម្មជាតិ និងមាគ៌ាអភិវឌ្ឍន៍ ដោយសន្តិភាព របស់ប្រជាជនចិនប៉ុណ្ណោះទេ មនុស្សជាតិនៅលើពិភពលោក កំពុងភ្លក្សនិងទទួលបាននូវផ្លែផ្កា នៃសមិទ្ធផលដ៏អស្ចារ្យនេះ ។ សមាជលើកទី២០ របស់បក្សកុម្មុយនីស្តចិន ជាសក្ខីភាពបញ្ជាក់យ៉ាងប្រត្យក្សថា ប្រទេសចិន បាននិងកំពុងផ្តល់នូវកាលានុវត្តភាព អភិវឌ្ឍន៍ថ្មី ដល់ពិភពលោក តាមរយៈការអភិវឌ្ឍថ្មីរបស់ប្រទេសចិន ជំរុញការកសាង សេដ្ឋកិច្ចបែបបើកទូលាយដូចដែលបានគូសបញ្ជាក់នៅក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាទឡ្ហីករណ៍ ។

ជារួម សមិទ្ធផលក្នុង ទស្សវត្សរ៍ កន្លងមកនេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈសមាជលើកទី២០របស់បក្សកុម្មុយនីស្តចិន បានបង្កើតសមិទ្ធផល ជាប្រវត្តិសាស្ត្រ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ហើយជាការផ្លាស់ប្តូរយ៉ាងសំខាន់ៗនៅក្នុងជីវិត របស់ប្រជាជនចិននិយាយដោយឡែក មនុស្សជាតិទូទៅនិយាយរួម ។ អង្គសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន បានផ្តល់ទំនុកចិត្តកាន់តែខ្លាំងលើលោក ស៊ី ជីនភីង ជាអគ្គលេខាធិការ ជាសញ្ញាបញ្ជាក់ ថា ប្រទេសចិនកំពុង ចូលដល់យុគសម័យថ្មី នៅក្នុងមហាវិថីល្បឿនលឿន ក្នុងការកសាងប្រទេសចិន តាមមាគ៌ាសង្គមនិយមទំនើបកម្ម ប្រកបដោយ វិបុលភាព គ្រប់ជ្រុងជ្រោយ ក្នុងទិសដៅឆ្ពោះទៅសម្រេច បានយ៉ាងរលូននូវគោលដៅតស៊ូ មួយរយឆ្នាំទី២ក្នុងការស្តារភាពអស្ចារ្យ នៃប្រជាជាតិចិនឡើងវិញផងដែរ ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top