ព័ត៌មានអន្តរជាតិ

កងកម្លាំង អ៊ីស្រាអ៊ែល បាញ់រះស្លាប់ជន ប៉ាឡេស្ទីន ៦នាក់នៅ West Bank

បរទេស ៖ ក្រុមមន្ត្រីរដ្ឋាភិបាល របស់អ៊ីស្រាអ៊ែល បានអះអាងថា កងកម្លាំងយោធារបស់អ៊ីស្រាអ៊ែល ត្រូវបានទទួលរងនូវការបង្កហេតុ ពីសំណាក់ជនប៉ាឡេស្ទីន ជាច្រើនដែលនាំគ្នា គប់ដុំថ្មមកលើពួកគេ មុនពេល ដែលសម្រេចចិត្តប្រើប្រាស់អាវុធ បាញ់ឆ្លើយតបស្លាប់ភ្លាមៗ នៅនឹងកន្លែង៦នាក់ នៅក្នុងហេតុការណ៍២ផ្សេងគ្នា ក្នុងតំបន់ West Bank។

កងកម្លាំងយោធាអ៊ីស្រាអ៊ែល IDF បានបើកប្រតិបត្តិការ ដើម្បីកំណត់យកគោលដៅក្រុម Lion Dens ដែលស្ថិតនៅក្នុងទីក្រុង Nablus ដែលជាលទ្ធផលមនុស្ស ៥នាក់បានស្លាប់ប៉ុន្តែមានម្នាក់ ប៉ុណ្ណោះដែលត្រូវស្គាល់ថា សមាជិករបស់ក្រុម Lion Dens ហើយម្នាក់ទៀតត្រូវបានបាញ់សម្លាប់នៅ Nabi Saleh ក្បែរ Ramallah។

អជ្ញាធរជាតិ កិច្ចការងារសុខភាព របស់ប៉ាឡេស្ទីន បានរាយការណ៍ថាមនុស្សយ៉ាង ហោចណាស់២០នាក់ ផ្សេងទៀតបានទទួលរងរបួស នៅក្នុងជម្លោះគ្នានេះដែលក្នុងនោះក៏មានរួមទាំងសមាជិករបស់ក្រុមកម្លាំងសន្តិសុខផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top