ព័ត៌មានអន្តរជាតិ

អាមេរិក សច្ចាថានឹងប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន ២ប្រទេសនៅអាស៊ី

បរទេស៖ យោធាអាមេរិកនឹងបញ្ចេញ ឃ្លាំងអាវុធពេញលេញរបស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ដើម្បីការពារប្រទេសកូរ៉េខាងត្បូង និងជប៉ុន ពីការវាយប្រហារ ។ មន្ត្រីក្រសួងការបរទេសកំពូល មួយរូបបាននិយាយដោយបានរិះគន់ ទីក្រុងព្យុងយ៉ាងចំពោះការសាកល្បងអាវុធ “គ្រោះថ្នាក់” និង “អស្ថិរភាព” របស់ខ្លួន ខណៈប្តេជ្ញាថា “ការពារឱ្យបាន” កិច្ចសហប្រតិបត្តិការជាមួយ សម្ព័ន្ធមិត្តនៅអាស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលាឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅមុនកិច្ចចរចាជាច្រើនជុំ នៅទីក្រុងតូក្យូជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុនកាលពីថ្ងៃអង្គារ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់ពង្រាយ កងកម្លាំងការពារនុយក្លេអ៊ែរ ធម្មតា និងកាំជ្រួចរបស់ខ្លួន ប្រសិនបើសម្ព័ន្ធមិត្តទាំងពីរ រងការវាយប្រហារ ដោយលោកស្រីបានសង្កត់ធ្ងន់ពី គោលនយោបាយ ‘ឆ័ត្រនុយក្លេអ៊ែរ’ របស់សហរដ្ឋអាមេរិក។

លោកស្រី Sherman បានបន្តថ្កោលទោសការ បាញ់កាំជ្រួចនាពេលថ្មីៗនេះ ដោយកូរ៉េខាងជើង ដែលជាការផ្តោតសំខាន់ នៃកិច្ចប្រជុំក្នុងសប្តាហ៍នេះ ដោយបានថ្កោលទោសចំនួន កំណត់ត្រានៃការធ្វើតេស្តអាវុធ របស់កូរ៉េខាងជើងនៅឆ្នាំនេះថា “គ្មានទំនួលខុសត្រូវយ៉ាងជ្រាលជ្រៅ គ្រោះថ្នាក់ និងអស្ថិរភាព”៕

សម្រួលៈ ណៃ តុលា

To Top