ព័ត៌មានអន្តរជាតិ

លោក Putin៖ អាវុធជាច្រើន ដែលបញ្ជុនឲ្យអ៊ុយក្រែន បែរជាបង្ហាញខ្លួន តាមទីផ្សារងងឹត

បរទេស៖ ប្រធានាធិបតីរុស្សី លោក Vladimir Putinក្នុងឱកាសថ្លែង ទៅកាន់កិច្ចប្រជុំ នៃក្រុមការងារសន្តិសុខ និងទីភ្នាក់ងារសំងាត់ កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថាអាវុធរបស់លោក
ខាងលិច ជាច្រើនដែលត្រូវបញ្ជូនមកប្រទេសអ៊ុយក្រែននោះ បែរជាកំពុងចាប់ផ្តើមមានវត្តមាន នៅក្នុងទីផ្សារងងឹតជំនួសវិញ។

មេដឹកនាំរុស្សីរូបនេះក៏បានធ្វើការអំពាវនាវ ឲ្យបណ្តាអ្នកចូលរួមក្នុងកិច្ចប្រជុំ ដើម្បីចូលរួមសហការគ្នា ក្នុងការធ្វើកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹង សកម្មភាពភេវរកម្មនិងព្រមាន អំពីភាពគ្រោះថ្នាក់ ដែលអាចកើត
មានឡើងនៅពេលដែលអាវុធ ទាំងនោះ ត្រូវបានហូរចូលទៅដល់ទីផ្សារ ងងឹតជាពិសេស ក្នុងទីផ្សារងងឹត របស់អ៊ុយក្រែន។

លោក Putin បន្តថាក្រុមឧក្រិដ្ឋកម្ម តាមតំបន់ព្រំដែន កំពុងមានសកម្មភាពយ៉ាងខ្លាំងដើម្បីចូលរួមលួចនិងជួញដូរអាវុធទាំងនោះ ទៅកាន់តំបន់ផ្សេងទៀត ហើយជឿជាក់ថាមិនមែន ស្ថិតនៅក្នុងចំនួនតិចតួច
នោះឡើយដែលអាវុធទាំងនោះ មិនត្រឹមតែប៉ុណ្ណោះទេសុទ្ធតែជាបច្ចេកវិទ្យាអាវុធទំនើប ដូចជាប្រព័ន្ធការពារដែនអាកាសជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top