ព័ត៌មានអន្តរជាតិ

លោក Xi Jinping ផ្ញើលិខិតសាទរ ជូនពិធីប្រគល់ពានរង្វាន់ ប្រចាំឆ្នាំ នៃគណៈកម្មការទំនាក់ទំនង អាមេរិក-ចិន នៅទូទាំងប្រទេសអាមេរិក

ថ្ងៃទី២៦ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើលិខិតសាទរជូនពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនៃគណៈកម្មការទំនាក់ទំនងអាមេរិក-ចិន

លោក Xi Jinpingបានលើកឡើងថា សកលលោកនាពេលបច្ចុប្បន្នមិនមានសុខសន្តិភាពទេ ។ ប្រទេសចិននិងប្រទេសអាមេរិក ជាប្រទេសធំ ការដែលភាគីទាំងពីរ បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ មានអំណោយផល ដល់ការបន្ថែម ភាពលំនឹងនិងស្ថិរភាពនៃសកលលោក មានអំណោយផល ដល់សន្តិភាពនិងវឌ្ឍនភាពនៃសកលលោក។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីអាមេរិក ខិតខំរួមគ្នា គោរពគ្នា រួមរស់ដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្ន-ឈ្នះ ដើម្បីរកឃើញមាគ៌ាដ៏ត្រឹមត្រូវនៃទំនាក់ទំនងចិននិងអាមេរិកក្នុងយុគសម័យថ្មី ដែលមានផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងសកលលោកទាំងមូល ។

ថ្ងៃដដែល លោក Biden ប្រធានាធិបតីអាមេរិក ក៏បានផ្ញើលិខិតសាទរ ជូនពិធីប្រគល់ពានរង្វាន់ ប្រចាំឆ្នាំ នៃគណៈកម្មការទំនាក់ទំនង អាមេរិក-ចិន នៅទូទាំងប្រទេសអាមេរិកផងដែរ៕

To Top