វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបោះឆ្នោតនៅដើមឆ្នាំនៃ ការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីថ្ងៃសៅរ៍ ដោយបានបោះឆ្នោត ជាមួយនឹងចៅស្រីអាយុ ១៨ឆ្នាំរបស់លោក គឺ Natalie Biden នៅការិយាល័យបោះឆ្នោតក្នុងរដ្ឋ Delaware ដែលជាស្រុកកំណើតរបស់លោក ។
គណបក្សប្រជាធិបតេយ្យ បានឲ្យដឹងអំពីការបោះឆ្នោត ពាក់កណ្ដាលអាណត្តិខាងមុខនេះថា “នេះមិនមែនជាប្រជាមតិនោះទេ វាជាជម្រើសជាមូលដ្ឋាន រវាងមនុស្សពីរនាក់ផ្សេងគ្នា”។
ការបោះឆ្នោតពាក់កណ្តាល អាណត្តិឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែវិច្ឆិកា ដោយមានអាសនៈទាំងអស់ ៤៣៥ នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក និង ៣៥ អាសនៈនៃព្រឹទ្ធសភាចំនួន ១០០ នៅលើសន្លឹកឆ្នោត។
លើសពីនេះ ការបោះឆ្នោតអភិបាលរដ្ឋ និងដែនដីចំនួន ៣៩ ក៏ដូចជាការបោះឆ្នោតរដ្ឋ និងមូលដ្ឋានជាច្រើនទៀត នឹងត្រូវប្រកួតប្រជែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ទិន្នន័យបើកចំហរពីគម្រោង ការបោះឆ្នោតនៅសហរដ្ឋអាមេរិក បានបង្ហាញថា មនុស្សជាង ២០ លាននាក់បានបោះឆ្នោត រហូតមកដល់ពេលនេះ នៅក្នុងការបោះឆ្នោត ។
នៅក្នុងនោះដែរ ៧១ភាគរយនៃអ្នកបោះឆ្នោត បាននិយាយថា សហរដ្ឋអាមេរិកកំពុង ឆ្ពោះទៅរកទិសដៅខុស បើធៀបនឹង ២០ ភាគរយដែលនិយាយថា វាដើរលើផ្លូវត្រូវ នេះបើយោងតាមការស្ទង់មតិរបស់ NBC News ដែលបានចេញផ្សាយ កាលពីដើមខែនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា