ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង រន្ធត់ចិត្ត និងសោកស្ដាយ ក្រោយមនុស្សស្លាប់ ក្នុងពិធីបុណ្យ Halloween កើនដល់១៥៣នាក់

សេអ៊ូល ៖ ប្រជាជនកូរ៉េខាងត្បូងបានកាន់ទុក្ខ និងស្វែងរកសាច់ញាតិ ដែលបានបាត់បង់ នៅក្នុងភាពវឹកវរ “ដូចឋាននរក” ដែលបានសម្លាប់មនុស្សជាង ១៥០នាក់ ដែលភាគច្រើន ជាមនុស្សពេញវ័យ នៅពេល ដែលមានការចូលរួម ក្នុងពិធីជប់លៀង Halloween ដ៏ធំបានធ្វើឡើង ទៅក្នុងផ្លូវតូចចង្អៀតមួយ នៅក្នុងសង្កាត់កម្សាន្ត ពេលរាត្រីក្នុងទីក្រុងសេអ៊ូល។

យោងតាមសារព័ត៌មាន CBS News ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា គេនៅតែមិនទាន់ច្បាស់ ថា តើអ្វីដែលនាំឱ្យហ្វូងមនុស្ស កើនឡើងចូលទៅក្នុងផ្លូវក្នុង តំបន់ Itaewon កាលពីយប់ថ្ងៃសៅរ៍នោះទេ ហើយអាជ្ញាធរបានសន្យាថា នឹងស៊ើបអង្កេតយ៉ាងម៉ត់ចត់ ។ សាក្សីបាននិយាយថា មនុស្សបានដួលលើគ្នា «ដូចដូមីណូ» ហើយជនរងគ្រោះខ្លះមានហូរឈាមតាមច្រមុះ និងមាត់ ខណៈពេលត្រូវបានគេឲ្យ CPR (សង្រ្គោះជីវិត)។

Kim Mi Sung មន្ត្រីនៅអង្គការមិនរកប្រាក់ចំណេញ ដែលផ្សព្វផ្សាយទេសចរណ៍នៅ Itaewon បាននិយាយថា នាងបានធ្វើ CPR លើមនុស្ស ១០ នាក់ដែលសន្លប់ ភាគច្រើនជាស្ត្រីស្លៀក សំលៀកបំពាក់មេធ្មប់ និងសំលៀកបំពាក់ Halloween ផ្សេងទៀត ដោយ ៩នាក់ក្នុងចំណោមពួកគេ ត្រូវបានប្រកាសថាស្លាប់នៅនឹងកន្លែង ។

ផ្ទាំងពាណិជ្ជកម្ម

សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃអាទិត្យ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ១៥៣ នាក់បានស្លាប់ និង ១៣៣ នាក់បានរងរបួស។ ជិតពីរភាគបីនៃអ្នកស្លាប់ គឺជាស្ត្រី៩៧ភាគរយ។ ជាង ៨០ភាគរយនៃអ្នកស្លាប់គឺមានអាយុ ២០ ឆ្នាំ និង ៣០ ឆ្នាំ ហើយយ៉ាងហោចណាស់ ៤ នាក់ជាក្មេងជំទង់៕

ប្រែសម្រួលៈ ណៃ តុលា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023