បរទេស៖ យោងតាមការបញ្ជាក់អះអាង ដោយសារព័ត៌មាន របស់អាមេរិកមួយចំនួន បានធ្វើការអះអាងកាលពីថ្ងៃចន្ទថា កងកម្លាំងយោធាអាមេរិក បានធ្វើដំណើរមកដល់ទឹកដី របស់ប្រទេសអ៊ុយក្រែនហើយ តាំងតែពីថ្ងៃចន្ទ។
បេសកកម្មរបស់យោធាអាមេរិកលើកនេះ ត្រូវបានគេដឹងដែរថា ដើម្បីធ្វើការត្រួតពិនិត្យទៅលើ ការដឹកជញ្ជូនអាវុធរបស់អង្គការណាតូ ដែលត្រូវប្រគល់ទៅឲ្យ ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនទាន់មានប្រភពណាហ៊ានអះអាងថា ចំនួនយោធាមានប៉ុន្មាន និងត្រូវចុះចតនៅកន្លែងណានោះទេ។
មន្ត្រីប៉ង់តាហ្គោនជាច្រើននាក់ បានអះអាងប្រាប់ទៅកាន់ព័ត៌មាន AP និង NBC News ថាកងកម្លាំងយោធារបស់អាមេរិក មួយក្រុមដែលបានធ្វើដំណើរ ទៅដល់ប្រទេសអ៊ុយក្រែននោះ គឺស្ថិតនៅក្រោម កិច្ចបញ្ជាដោយផ្ទាល់ពី លោកមេបញ្ជាការ Grarrick Harmon ។
គួរឲ្យដឹងដែរថា ជាធម្មតាអាមេរិកតែងតែបញ្ជូន យោធាអាមេរិកទៅប្រចាំការ នៅអ៊ុយក្រែនតាំងតែពីមុនពេល រុស្សីបើកប្រតិបត្តិការយោធាខែកុម្ភៈមកម្ល៉េះ ប៉ុន្តែបានសម្រេចចិត្តដកទៅវិញ ទាំងអស់មុនមួយថ្ងៃ នៃការវាយប្រហារដោយរុស្សីហើយ មកដល់ពេលនេះនៅមិនទាន់ អាចបញ្ជាក់ច្បាស់ទេថាចំនួន យោធាប៉ុន្មាននឹងត្រូវវិលត្រឡប់ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
