ព័ត៌មានអន្តរជាតិ

ស៊ែប៊ីប្រកាស អាសន្ន និងត្រៀមខ្លួន កម្រិតខ្ពស់ សម្រាប់យោធាជុំវិញ បញ្ហាតំបន់ Kosovo

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសស៊ែប៊ី លោក Milos Vucevic កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសរដ្ឋាភិបាល ទីក្រុង Belgrade បានប្រកាសដាក់ការប្រកាសអាសន្ន កម្រិតខ្ពស់ ចំពោះយោធា ចំពោះមុខបញ្ហា នៅតំបន់ Kosovo ក្រោយពេលដែលតំបន់នេះ បានប្រកាសហាមប្រាមស្លាកលេខ គ្រប់មធ្យោបាយធ្វើដំណើរ របស់ស៊ែប៊ីទាំងអស់ ។

ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic ​ដែលជាមេបញ្ជាការយោធាកំពូល របស់ប្រទេសបានចេញបញ្ជា ឲ្យមានការបង្កើនកម្រិតត្រៀមខ្លួន ឲ្យបានតឹងរឹងបំផុត ដើម្បីអាចធ្វើការឆ្លើយតបបានភ្លាមៗ ចំពោះបេសកកម្មខាងមុខ។

លោកប្រធានាធិបតី រូបនេះបានបន្តទៀតថា ពួកយើងជាអ្នកនិយាយអំពីសន្តិសុខសន្តិភាព និងស្ថេរភាពមិនមែនមានន័យថា ពួកយើងទន់ខ្សោយនោះទេ ហើយក៏ មិនអាចទទួលរងការ មើលងាយនិងបំពានបាននោះទេ។

លោកបន្ថែមថា កងកម្លាំងយោធារបស់យើង មានកម្លាំងខ្លាំងជាពីមុនហើយកំពុងត្រៀមខ្លួន យ៉ាងមុតម៉ាំដើម្បីអាចការពារ ដល់ប្រជាពលរដ្ឋនិង ដែនអធិបតេយ្យភាព របស់យើងព្រមទាំងជនជាតិ ស៊ែប៊ីនៅក្នុងតំបន់ Kosovo ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top