ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ អត្រាឃាតកម្ម នៅអាមេរិក កើនឡើង ខណៈក្រមសិលធម៍ ប៉ូលីសធ្លាក់ចុះ

បរទេស ៖ យោងតាមការចេញផ្សាយ បង្ហាញរបាយការណ៍ ស្រាវជ្រាវមួយ ដែលត្រូវបាន ធ្វើឡើង ដោយ CBC News និងត្រូវបានយកមក ចេញផ្សាយបន្តដោយទីភ្នាក់ងារ ចិនស៊ិនហួ នៅថ្ងៃនេះបានសរសេរថា សហរដ្ឋអាមេរិកត្រូវ បានគេមើលឃើញថាកំពុង កើតមានអត្រា នៃការបាញ់ប្រហារគ្នា នៅក្នុងអំឡុងពេលរាតត្បាត កើនឡើងហើយ ខណៈដែលក្រមសិលធម៍ របស់ប៉ូលីសបែរ ជាមានការធ្លាក់ចុះទៅវិញ ។

របាយការណ៍ដែលត្រូវ បានបង្កើតឡើង ដោយទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ របស់អាមេរិក FBI បានបង្ហាញយ៉ាងច្បាស់ៗថា អត្រាឃាតកម្ម នៅទូទាំងប្រទេស អាមេរិកមានការកើនឡើងទៅដល់៣០ភាគរយកាលពីឆ្នាំ២០២០ និងបានធ្លាក់ចុះបន្តិច ហើយកើនឡើងវិញ
ជាបន្តបន្ទាប់ក្នុងរយៈពេល២ឆ្នាំ ចុងក្រោយមកនេះ។

ក្នុងពេលជា មួយគ្នានេះ ការស្រាវជ្រាវ បានរកឃើញថា ក្រមសិលធម៍ របស់មន្ត្រីប៉ូលីស មានការធ្លាក់ចុះខ្លាំងផងដែរ នៅក្នុងឆ្នាំ២០២០ ជាពិសេសនៅក្នុងអំឡុងពេល នៃព្រឹត្តិការណ៍ប៉ះទង្គិចគ្នា ដោយសារការសម្លាប់ពលរដ្ឋ អាមេរិកស្បែកខ្មៅម្នាក់ ដែលបានបង្កទៅជាការ
ខឹងសំបារយ៉ាងខ្លាំង នៅក្នុងសង្គម របស់អាមេរិក ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងរបាយ ការណ៍នោះ ក៏បានលើកឡើង អំពីបញ្ហានៃច្បាប់គ្រប់គ្រងអាវុធថ្មីផងដែរ ដែលវាបានធ្វើឲ្យសកម្មភាព លក់អាវុធមានការកើនឡើង ហើយអាវុធជាច្រើន ត្រូវបានលួច និងប្រើប្រាស់ខុស ច្បាប់និងលក់ចេញ ទៅជនទី៣ដោយមិនការគ្រប់គ្រង ច្បាស់លាស់នោះផងដែរ
ជាកត្តាសំខាន់ ដែលបានធ្វើឲ្យអត្រាឃាតកម្ម កើនឡើងបែបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top