ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី៖ ចំនួនកងកម្លាំងណាតូ ដែលឈរជើងនៅជិត ព្រំដែនភាគខាងលិចរបស់រុស្ស៊ី កើនឡើងដល់ជាង ៣ម៉ឺននាក់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសរុស្សីលោក Sergey Shoigu បាននិយាយនៅថ្ងៃពុធថា ចំនួនកងកម្លាំងណាតូដែលឈរជើង នៅជិតព្រំដែនភាគខាងលិច របស់រុស្ស៊ីបានកើនឡើងដល់ជាង ៣០ ០០០ នាក់ហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោកបាននិយាយថា ប្លុកយោធាដែលដឹកនាំដោយ សហរដ្ឋអាមេរិកបានបង្កើន អង្គភាពនៅអឺរ៉ុបកណ្តាល និងខាងកើត ក៏ដូចជានៅក្នុងរដ្ឋបាល់កង់ និងបាល់ទិក។ លោក Shoigu បាននិយាយក្នុងអំឡុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីរួមគ្នាជាមួយ មន្ត្រីយោធាមកពីប្រទេសបេឡារុស្សថា “ឧបទ្វីបនេះបានកើនឡើងដល់ទៅ២ ដងកន្លះដល់ជាង ៣០ ០០០ នាក់ចាប់តាំងពីខែកុម្ភៈ ហើយអាចនឹងកើនឡើងបន្ថែមទៀត នាពេលអនាគតដ៏ខ្លីបំផុត”។

លោកបាននិយាយថា ការប្រមូលផ្តុំកម្លាំងរបស់ លោកខាងលិចបែបនេះ បង្កការគំរាមកំហែងមិនត្រឹមតែ ចំពោះទីក្រុងម៉ូស្គូប៉ុណ្ណោះទេ ប៉ុន្តែចំពោះបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម

លោក​បាន​បញ្ជាក់​ថា ការការពារ​ប្រទេស​ទាំង​ពីរ​គឺជា “កិច្ចការ​អាទិភាព” របស់​រដ្ឋ​សហភាព​សហព័ន្ធ​រុស្ស៊ី និង​បេឡារុស្ស៕

ប្រែសម្រួលៈ ណៃ តុលា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023