ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងព្រួយបារម្ភ បើសិនជាអ៊ីរ៉ង់ និងកូរ៉េខាងជើង ពិតជារួមដៃជាមួយរុស្ស៊ី ក្នុងសង្គ្រាមនៅអ៊ុយក្រែនមែននោះ

វ៉ាស៊ីនតោន៖ សេតវិមានបានសម្តែងការព្រួយបារម្ភថា បញ្ហាគោលនយោបាយការបរទេស ដ៏តឹងតែងបំផុតមួយចំនួន ដែលប្រឈមមុខនឹង សហរដ្ឋអាមេរិកនៅអឺរ៉ុប អាស៊ីបូព៌ា និងមជ្ឈិមបូព៌ា បានចាប់ផ្តើមបញ្ចូលគ្នា ខណៈដែលមន្ត្រីអាមេរិក បានចោទប្រកាន់កូរ៉េខាងជើងថា បានចូលរួមជាមួយអ៊ីរ៉ង់ ក្នុងការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី សម្រាប់សង្គ្រាមរបស់ខ្លួន ដែលកំពុងបន្តនៅអ៊ុយក្រែន។

អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង យុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានធ្វើវិវរណៈកាលពីថ្ងៃពុធ ក្នុងអំឡុងពេលការហៅ តាមសារព័ត៌មាននិម្មិតមួយ ដោយប្រាប់អ្នកសារព័ត៌មានថា ទីក្រុងព្យុងយ៉ាង “កំពុងផ្គត់ផ្គង់ដោយសម្ងាត់ ដល់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ជាមួយនឹងគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ ខណៈពេលដែលធ្វើឱ្យមាន ការភ័ន្តច្រឡំលើការដឹកជញ្ជូន ដោយធ្វើឱ្យវាហាក់ដូចជាពួកគេ កំពុងទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង”។

លោក Kirby ក៏បានពិភាក្សាពីការវាយតម្លៃ ពីមុនដែលបង្ហាញថា អ៊ីរ៉ង់បានបង្វែរយន្តហោះដ្រូន ទៅកាន់ប្រទេសរុស្ស៊ី ដែលបានឃើញសកម្មភាពរួចហើយ នៅក្នុងអ៊ុយក្រែន ហើយឥឡូវនេះក៏អាចស្ថិតក្នុងដំណើរការ បញ្ជូនមីស៊ីលពីដីទៅអាកាស ដើម្បីប្រើប្រាស់ក្នុងជម្លោះផងដែរ។

នៅពេលត្រូវបានសួរដោយ Newsweek អំពីផលប៉ះពាល់នៃប្រទេសចំនួន៣ ដែលបានបង្ហាញយ៉ាងច្បាស់ នៅក្នុងឯកសារយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ដែលទើបតែចេញផ្សាយនាពេលថ្មីៗនេះ ហាក់ដូចជាកំពុងធ្វើការជាមួយគ្នា លោក Kirby បានលើកឡើងថា “មានការព្រួយបារម្ភខ្លាំងជាង” ពីរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ជាងពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹង អ៊ុយក្រែនជាលើកដំបូង នៅក្នុងខែកុម្ភៈ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top