ព័ត៌មានអន្តរជាតិ

Zelensky៖ អ៊ុយក្រែន នឹងមិនចូលរួមកិច្ចប្រជុំ G20 ឡើយបើលោក Putin ចូលរួម

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការថ្លែងច្បាស់ៗថា ប្រទេសរបស់លោកនឹងមិនចូលរួម ជាដាច់ខាតជាមួយនឹងកិច្ចប្រជុំ G20 ដែលគ្រោងធ្វើឡើងនៅខែក្រោយ ប្រសិនបើមេដឹកនាំរុស្សីលោក Vladimir Putin នឹងមានវត្តមានចូលរួមដែរនោះ។

លោក Zelensky បានបញ្ជាក់បែបនេះថា៖ ជំហរបស់ខ្ញុំនិងប្រទេសអ៊ុយក្រែន គឺថាប្រសិនបើមេដឹកនាំរុស្សី នឹងចូលរួមក្នុងកម្មវិធីនេះនោះ អ៊ុយក្រែនគឺមិនបញ្ចូនគណៈប្រតិភូ ណាម្នាក់ទៅចូលរួមជាដាច់ខាត។

គួរឲ្យដឹងដែរខែក្រោយនេះ មេដឹកនាំនៃបណ្តាប្រទេស មហាអំណាចធំៗលើពិភពលោក នឹងត្រូវប្រមូលផ្តុំគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំដ៏ធំប្រចាំឆ្នាំ G20 ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់
មានការអះអាងណា មួយដែលថាលោក Putin នឹងចូលរួមកិច្ចប្រជុំនេះ ឬយ៉ាងណានោះទេ។

ផ្ទាំងពាណិជ្ជកម្ម

កន្លងមកវិមានក្រមឡាំង បានធ្វើការប្រកាសថាលោក Putinក៏បានពិភាក្សាជាមួយនឹង ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo រួចរាល់ហើយផងដែរតាមទូរស័ព្ទ អំពីបញ្ហានៃកិច្ចប្រជុំលើកនេះប៉ុន្តែ រុស្សីនៅតែមិនទាន់បានអះអាងថា អំពីវត្តមានរបស់លោក Putin នៅឥណ្ឌូនេស៊ីនោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top