ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ជួបជាមួយនឹងទីប្រឹក្សា សន្តិសុខជាតិអាមេរិក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelenskyកាលពីថ្ងៃសុក្រម្សិលមិញ បានជួបជាមួយនឹងទីប្រឹក្សា សន្តិសុខជាតិអាមេរិកលោក Jake Sullivan ដែលកំពុងបំពេញទស្សនកិច្ច នៅអ៊ុយក្រែនដើម្បីពិភាក្សា អំពីការបន្តគាំទ្ររបស់អាមេរិក ចំពោះរដ្ឋាភិបាលទីក្រុងគៀវ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ ភាគីទាំងពីរបានធ្វើការលើកឡើងពី បញ្ហាជំនួយគាំទ្ររបស់អាមេរិក សម្រាប់វិស័យការពារជាតិរបស់ប្រទេសនិងពិភាក្សាអំពី យុទ្ធសាស្ត្រដែលអ៊ុយក្រែន គួរតែប្រើប្រាស់សម្រាប់ការពារ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើងដោយការិយាល័យលោកប្រធានាធិបតី ក៏បានបញ្ជាក់ដែរថាលោក Zelensky ក៏បានពិភាក្សាជាមួយនឹង លោក Sullivan ផងដែរទៅលើបញ្ហាជំនួយហិរញ្ញវត្ថុ និងជំនួយមនុស្សធម៍សម្រាប់អ៊ុយក្រែនព្រមទាំង ការបន្តដាក់ទណ្ឌកម្មខ្លាំងៗ លើប្រទេសរុស្សីជុំវិញបញ្ហា លុកលុយអ៊ុយក្រែនផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top