ព័ត៌មានអន្តរជាតិ

អ៊ីតាលី គ្រោងបញ្ចេញកញ្ចប់ថវិកាជិត ១៥ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល

បរទេស៖ ប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការប្រកាសបង្ហាញនូវ ផែនការថ្មីមួយដែលនឹង បញ្ចេញថវិកាជំនួយដែលមានទំហំដល់ទៅ ១៥ពាន់លានអឺរ៉ូឬត្រូវ១៤,៦ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំក្រោយក្នុងការ
ទប់ទល់ទៅនឹងផលប៉ះពាល់ ដែលបង្កមកពីបញ្ហាកើនឡើង នៃតម្លៃថាមពលទៅលើអាជីវកម្ម និងពលរដ្ឋរបស់ខ្លួន។

ប្រភពដែលបានត្រូវ យកមកចេញផ្សាដោយ rt.com បានឲ្យដឹងទៀតដែរថាលុយទាំងនោះ ក៏ត្រូវបានទាញយកមកពីមួយចំណែកនៃកញ្ចប់លុយ ៩ពាន់លានអឺរ៉ូ ដែលអ៊ីតាលីនឹងបញ្ចេញសម្រាប់ឆ្នាំ២០២៣ សម្រាប់ប្រើប្រាស់នៅក្នុង
កិច្ចការងារកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសផងដែរ។

លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni ដែលទើបឡើងមកកាន់តំណែងបានថ្លែងថា លោកស្រីនឹងធ្វើការកែប្រែកញ្ចប់ថវិកា សម្រាប់យុទ្ធនាការកាត់បន្ថយ ភាពក្រីក្រដែលលោកស្រីធ្លាប់បានសន្យានៅក្នុង យុទ្ធនាការបោះឆ្នោត កន្លងមកដើម្បីជំនួសមកវិញ ប្រើប្រាស់នៅក្នុងកិច្ចការងារ ដោះស្រាយវិបត្តិថាមពល។

គួរឲ្យដឹងដែរថាបញ្ហា អតិផរណាក៏កំពុងធ្វើទុក្ខអ៊ីតាលីខ្លាំងផងដែរដោយក្នុងនោះអត្រាកំណើន មានប្រមាណជា១១,៩ភាគរយ គិតត្រឹមខែតុលាធៀបទៅ នឹងឆ្នាំ២០២១គឺជាអត្រាអតិផរណាខ្ពស់បំផុត មិនធ្លាប់មានតាំងតែពីឆ្នាំ១៩៨៤ របស់អ៊ីតាលី៕

ប្រែសម្រួល៖ ស៊ុន លី

To Top